Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Barcelona បញ្ជាក់ថា Umtiti មានបញ្ហារបួសសាជាថ្មី ក្រោយលេងបាន ៦ ប្រកួត

បាល់ទាត់៖ ក្លិប Barcelona ធ្វើការបញ្ជាក់ជាផ្លូវការថា ក្រោយឆ្លងកាត់ការពិនិត្យរបួសរួចមកក្រុមវេជ្ជបណ្ឌិតបានបង្ហាញលទ្ធផលថា ខ្សែការពារកណ្តាល Samuel Umtiti កំពុងមានបញ្ហាជង្គង់ធ្ងន់ធ្ងរ ហើយអាចនឹងចំណាយរយៈពេលព្យាបាលយូរផងដែរ។

កីឡាករអន្តរជាតិបារាំងរូបនេះ ត្រូវបានក្រុមគ្រូពេទ្យសង្ស័យថាហាក់កំពុងមានបញ្ហារបួស បន្ទាប់ពីលេងពេញ ៩០ នាទីក្នុងការប្រកួតស្មើជាមួយក្រុម Celta Vigo កាលពីសប្តាហ៍មុន ក្រោយមកក្លិបក៏បានបញ្ជូនរូបគេទៅពិនិត្យនៅក្នុងគ្លីនីក ហើយលទ្ធផលចេញមកបញ្ជាក់ថាខ្សែការពារ Umtiti ទទួលរងការប៉ះទង្គិចជង្គង់ធ្ងន់ធ្ងរ ដោយនឹងអាចខក​ខានរដូវកាលដែលនៅសេសសល់។

សម្រាប់រដូវកាលនេះ កីឡាករវ័យ ២៦ ឆ្នាំមានឱកាសបង្ហាញខ្លួនសម្រាប់ក្លិបចំនួន ១៣ ប្រកួតប៉ុណ្ណោះ បន្ទាប់ពីរូបគេទើបតែជាសះស្បើយពីបញ្ហារបួសកំភួនជើងជាងមួយខែកន្លងមក ប៉ុន្តែបច្ចុប្បន្នគេកំពុងមានបញ្ហារបួសសាជាថ្មី ក្រោយលេងបាន ៦ ប្រកួតនៃការចាប់ផ្តើមយុទ្ធនាការឡើងវិញក្នុងក្របខ័ណ្ឌ LaLiga របស់អេស្ប៉ាញ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-espana

from: https://tnaot.com/km/m/detail/article/9452264