កាលពីម្សិលមិញមន្ត្រីប៉ូលិសខេត្ត Chonburi បានប្រើម៉ាស៊ីនកម្ទេចបំពង់ផ្សែងខុសច្បាប់ជាង ៧០០ដើម ដែលរឹបអូសបានពីអ្នកប្រណាំងម៉ូតូនៅទីក្រុង Pattaya ។
ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែមិថុនា ក្រុមមន្ត្រីប៉ូលិសដែលដឹកនាំដោយមេបញ្ជាការប៉ូលិសតំបន់២ លោកឧត្តមសេនីយ៍ Montri Yimyam ខេត្ត Chonburi បានចុះត្រួតពិនិត្យហាងម៉ូតូចំនួន ១៣០៧កន្លែង ត្រួតពិនិត្យកន្លែងជួសជុលម៉ូតូចំនួន ៨កន្លែង រឹបអូសបំពង់ផ្សែងម៉ូតូកែច្នៃខុសច្បាប់ចំនួន ៧៦១ដើម ឃាត់ខ្លួនអ្នកប្រណាំងម៉ូតូចំនួន ៣០៧៥នាក់ រឹបអូសរថយន្តចំនួន ១១គ្រឿង និងម៉ូតូ ២១៥៧គ្រឿង។
ឧត្តមសេនីយ៍ទោ Montri បានមានប្រសាសន៍ថានេះជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាលថៃក្នុងការបង្ក្រាបការប្រណាំងម៉ូតូលើដងផ្លូវដោយខុសច្បាប់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news