Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រវត្តិ​ចេតិយ​បុរាណ​អាយុ​រាប់​រយ​ឆ្នាំ ​នៅ​​វត្ត​បទុមវតី​ដែល​មិន​សូវ​មាន​អ្នក​​ដឹង​

បុទុមវតីរាជវររាម​ត្រូវ​បាន​កសាង​ឡើង​​នៅ​គ.ស​ឆ្នាំ​១៤៤២​ ក្នុង​រាជ​ព្រះ​បរមរាជា​ ព្រះ​បាទ​សម្តេច​ព្រះ​ចៅ​ ពញាយ៉ាត​ ស្ថាបនិក​សម័យ​ចតុមុខ។

​​ព្រះ​អង្គ​បាន​កសាង​វត្តនេះ​លើ​ទី​ទួល​ខ្ពស់​មាន​​ទទឹង២២០ម៉ែត្រ​,​បណ្ដោយ២៦០ម៉ែត្រ ហើយ​​ខាងមុខ​មាន​ដី​ទំនាប​ និង​ខាងត្បូង​មាន​ខ្ពប​ជា​កន្លែង​ចម្ការ​របស់​តាយ៉ង អាស្រ័យ​ហេតុនេះ​ទើប​ទ្រង់​សព្វ​ព្រះ​រាជហឫទ័យ​ព្រះ​រាជបញ្ញត្តិ​អោយ​ឈ្មោះ​វត្ត​ថា វត្ត​ខ្ពប​តាយ៉ង។

​​

ក្រៅ​ពី​សំណង់​បុរាណ​ជា​ច្រើន នៅ​បរិវេណ​អារាម​ដ៏​ចំណាស់​នេះ​មាន​បន្សល់​ទុក​នូវ​ចេតិយ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នៅ​ខាង​មុខ​ដែល​មិន​សូវ​មាន​អ្នក​ដឹង​ពី​ប្រវត្តិ​ និង​ចាប់​អារម្មណ៍។​ តាម​ពាក្យ​ចារឹក​លើ​ប្រាង្គ​ចារ​ថា​បូជនីយដ្ឋាន​នេះ​សាង​ក្នុង​ពុទ្ធ​សករាជ​ ២៤៥២ ត្រូវ​នឹង​ឆ្នាំ​១៩០៩​ ក្នុង​រាជ្យ​ព្រះ​ករុណា​ ព្រះ​ស៊ីសុវត្ថិ​ ព្រះ​រាជានុកោដ្ឋ។

​ផ្នែកខាងលើប្រាង្គព្រះចេតិយតម្កល់ព្រះបរមសារីរិកធាតុ១ព្រះអង្គ និងព្រះអរហន្ដធាតុ១ព្រះអង្គ។​ ផ្នែក​ខាង ក្រោម​មាន​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​សម្ដេច​​ប៉ាន​ ជា​សម្ដេច​ព្រះសង្ឃ​នាយក​គណៈ​ធម្មយុត្តិកនិកាយ, ព្រះ​អដ្ឋិធាតុ​ សម្ដេច​ព្រះ​សង្ឃ​នាយក​ ភទ្ទគូ អៀម និង​សម្ដេច​ព្រះ​មង្គល​ទេពាចារ្យ បញ្ញា​បោ ស៊ុក។

​ទោះ​ជា​មាន​អាយុ​ប្រមាណ​១១១​ឆ្នាំ​តែ​ចេតិយ​បុរាណ​នេះ​ត្រូវ​បាន​ជួសជុល​កែ​លម្អ​ជា​ច្រើន​ដង​ហើយ​ការ​ជួសជុល​ចុង​ក្រោយ​បំផុត​គឺ​ក្នុង​ឆ្នាំ​២០០២៕

កែ​សម្រួល៖ WowCambodian

from: https://tnaot.com/km/m/detail/article/9452143