Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតនៅជិតកោះ Sak

សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតចេញពីកោះ Sak នៅតំបន់ Naklua កាលពីរសៀលថ្ងៃសុក្រនេះ។

លោកវរសេនីយ៍ទោ Somphon Nakkampan ​ប្រធានស្នងការដ្ឋាននគរបាលទីក្រុង Pattaya ត្រូវបានជូនដំណឹងអំពីការរកឃើញសាកសពជនរងគ្រោះនៅវេលាម៉ោង ២ រសៀលថ្ងៃសុក្រ។ ប៉ូលិសនិង​ក្រុមអ្នកសង្គ្រោះបានមកដល់កន្លែងកើតហេតុដែលមានចម្ងាយប្រហែល ២គីឡូម៉ែត្រពីកោះ Sak។ ​​ជនរងគ្រោះ​មានអាយុប្រហែល​ ៣០ឆ្នាំ ​ស្លៀកខោខៅប៊យខ្លី និងអាវយឺតពណ៌ខ្មៅ​បានអណ្តែតផ្កាប់មុខទៅក្នុងទឹកសមុទ្រ​។ ប៉ូលិសរកមិនឃើញ​សញ្ញាណាមួយដែលបញ្ជាក់ថាជនរងគ្រោះត្រូវគេវាយធ្វើបាបនៅលើដងខ្លួននោះទេ ​។ ប៉ូលិសជឿជាក់ថាបុរសនេះបានស្លាប់យ៉ាងតិច ៣ថ្ងៃ មុនពេលសាកសពរបស់​គេត្រូវបានរកឃើញ។

អ្នកបើកទូកនេសាទក្នុងស្រុកម្នាក់បានប្រាប់កាសែត​ Pattaya ថាគាត់ជឿជាក់ថាបុរសនោះអាចជាអ្នកនេសាទម្នាក់ដែលមានគេរាយការណ៍ថាបានបាត់ខ្លួន​កាលពី​ ២ថ្ងៃមុន​។ ​សាកសពមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយបច្ចុប្បន្នត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖  The pattaya news

from: https://tnaot.com/km/m/detail/article/9452088