Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួនម្នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃសុក្ររដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មី​នៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួនម្នាក់ជាជនជាតិថៃមកពីប្រទេសបារ៉ែន​ ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ៣១៨០នាក់។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា អ្នក​ជំងឺថ្មីគឺជាស្ត្រីអាយុ ២៤ឆ្នាំ ​ត្រឡប់មកពីប្រទេសបារ៉ែនហើយមកដល់ប្រទេសថៃកាលពីថ្ងៃអាទិត្យ និងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក​ក្នុងខេត្ត​ Chon Buri។

​អ្នកជំងឺមានអាការឈឺបំពង់កនិងរាគហើយ​មានធ្វើតេស្តទទួលបានលទ្ធផល​កូវីដ-១៩កាលពីថ្ងៃពុធ។

វេជ្ជបណ្ឌិត Taweesilp បានបន្តថា មានជនជាតិថៃចំនួន ៨២៧នាក់​ ដែលបានវិលត្រឡប់មកពីប្រទេសបារ៉ែនវិញ​ ហើយ​ក្នុងចំណោមពួកគេមាន ៣នាក់ ដែលបានឆ្លងជំងឺនេះ។ លោកវេជ្ជបណ្ឌិតក៏បាន​ផ្តាំផ្ញើដល់ប្រជាជននៅក្រៅប្រទេសដែលចង់​មកប្រទេសថៃវិញផងដែរថា អាចត្រឡប់មកវិញបានគ្រប់ពេល​ពីព្រោះមាន​មន្ទីរពេទ្យគ្រប់គ្រាន់សម្រាប់ដាក់ឱ្យនៅដាច់ដោយឡែក​។

ក្នុងចំណោម​អ្នកឆ្លង​ទាំង ៣១៨០នាក់ មានអ្នកជំងឺដែលជាសះស្បើយចំនួន ៣០៦៦នាក់ ដោយបន្សល់ទុកអ្នកជំងឺចំនួន ៥៥នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។ គិតមកដល់ថ្ងៃនេះ ប្រទេសថៃមិនមានអ្នកឆ្លងថ្មីក្នុងតំបន់​រយៈពេល ៣៩ថ្ងៃហើយ។ នៅទូទាំងពិភពលោក​មានអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ១០.៩៧លាននាក់ និងមាន​អ្នកស្លាប់សរុប​​ចំនួន ៥២៣១៧១នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ២.៨៤លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៣១៤៨៥នាក់។ វេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថា ចាប់ពីសប្តាហ៍ក្រោយទៅមជ្ឈមណ្ឌល CCSA នឹងផ្តល់នូវការធ្វើបទបង្ហាញសង្ខេបរបស់ខ្លួននៅរៀងរាល់ថ្ងៃចន្ទនិងថ្ងៃព្រហស្បតិ៍ជំនួសឱ្យការរាយការណ៍ជារៀងរាល់ថ្ងៃ​ ព្រោះតែស្ថានភាពមេរោគកូវីដ-១៩មានភាពប្រសើរឡើង​ជាបណ្តើរៗហើយ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9452018