Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មុខងារខ្លោងទ្វារទាំង ៥ នៃទីក្រុងអង្គរធំ៖ ខ្លោងទ្វារទន្លេអុំ

អង្គរធំជាវង់ប្រាសាទជាច្រើនឬទីក្រុងអង្គរធំ ដែលត្រូវបានស្ថាបនាក្នុងគ.ស  ១១៨១-១២១៨ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧។ ទីក្រុងស្ថិតនៅក្នុងបរិវេណគូទឹក​ ហើយមាន​ច្រកចេញចូលចំនួន ៥។ ខ្លោងទ្វារទាំងប្រាំនោះមានដូចជា៖

១. ខ្លោងទ្វារទន្លេអុំ នៅទិសខាងត្បូង

២. ខ្លោងទ្វារខ្មោច នៅទិសខាងកើត ចំមុខប្រាសាទបាយ័ន

៣. ខ្លោងទ្វារ​ជ័យ នៅទិសខាងកើត ចំមុខលានជល់ដំរី

៤. ខ្លោងទ្វារដីឆ្នាំង នៅទិសខាងជើង

៥. ខ្លោងទ្វារតាកៅ នៅទិសខាងលិច។

ខ្ញុំសូមលើកឡើងនូវខ្លោងទ្វារទន្លេអុំ នៅទិសខាងត្បូងមកបង្ហាញជាមុន។  តើ​ខ្លោង​ទ្វារ​នេះ​មាន​មុខងារ​អ្វី​ក្នុង​ចំណោមខ្លោង​ទ្វារ​ទាំង ៥ នៃ​ក្រុង​អង្គរធំ? ហើយ​តើ​ហេតុអ្វី​បានជាគេហៅ​ថា​ខ្លោង​ទ្វារ​ទន្លេអុំ?

ខ្លោង​ទ្វារ​ទន្លេអុំ ឬខ្លោង​ទ្វារ​ខាង​ត្បូង​នេះ ក្នុងសម័យបុរាណត្រូវ​បាន​គេ​បើក​សម្រាប់ឲ្យ​សាធារណជនទូទៅ រាប់តាំងពីប្រជារាស្ត្ររហូតដល់មន្ត្រី ដែល​អាចចេញ​ចូល​ក្នុង​ទីក្រុង​ ក្នុងគោល​បំណង​កិច្ចការរដ្ឋបាល ការរកស៊ី ឬ​ពាក់ព័ន្ធនឹងសាសនា​ជាដើម។ មូលហេតុដែល​គេ​ហៅខ្លោងទ្វារនេះថា ខ្លោងទ្វារទន្លេអុំ ដោយសារ​គូទឹក​ដែល​នៅ​ជុំវិញនោះត្រូវ​បាន​គេ​ប្រើ​សម្រាប់​ធ្វើពិធី​ប្រណាំងទូក​រំឭកដល់ការ​ច្បាំងឈ្នះលើកងទ័ពចាម។

បច្ចុប្បន្ន ខ្លោង​ទ្វារ​នៅ​មាន​សភាពល្អជាងគេ និង​មាន​ទេសចរ​ចាប់អារម្មណ៍ច្រើន​ដោយសារ​មាន​រូបចម្លាក់​អសុរៈ និងទេវៈច្រើន​ជាងខ្លោងទ្វារដទៃ និង​មួយ​ទៀត​ដោយសារ​វាជាផ្លូវចូលសំខាន់នៃក្រុងអង្គរធំ បន្ទាប់​ពី​ភ្ញៀវ​ចេញពី​ទស្សនា​ប្រាសាទអង្គរវត្ត។

ចុះលោកអ្នក​ធ្លាប់​បាន​ជិះកាត់​ខ្លោង​ទ្វារ​នេះទេ? ហើយ​មាន​ដឹង​ពី​ប្រវត្តិ ឬ​មុខងារ​របស់​ខ្លោងទ្វារ​នេះទេ?

from: https://tnaot.com/km/m/detail/article/9451267