ភ្នំពេញ្ :បុរសម្នាក់បើករថយន្តដឹកដែកមួយគ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកកង់៣កំពុងឆ្លងផ្លូវពេញមួយទំហឹងចំណែកកង់បីបោកផ្ទប់ទៅនឹងរថយន្តព្រូសមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំសំណាងល្អគ្មានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥៤នាទីរសៀលថ្ងៃទី០៣ខែកក្ដដាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តដឹកដែកមួយគ្រឿងពណ៌បៃតងឆ្នូតសពាក់ស្លាកលេខ ភ្នំពេញ3C-8748បើកបរដោយបុរសម្នាក់ទិសដៅជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកកង់បីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1lF-9582កំពុងឆ្លងផ្លូវពេញទំហឹងហើយខ្ទាតទៅប៉ះរថយន្តព្រូសមួយគ្រឿងពណ៌កណ្ដុរប្រមេះពាក់ស្លាកលេខភ្នំពេញ2AC-6636បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកើតហេតុឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង ផេង ភាព