បាល់ទាត់៖ កីឡាករ Lionel Messi ខ្សែប្រយុទ្ធរបស់ក្លិប Barcelona អាចនឹងចាកចេញពីទឹកដី Camp Nou នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ចេញពីវិទ្យុអេស្ប៉ាញ Cadena SER។
របាយការណ៍នេះអះអាងថា កីឡាករវ័យ ៣៣ ឆ្នាំធ្លាប់ជួបពិភាក្សាពីការបន្តកុងត្រាថ្មីរបស់ខ្លួនកាលពីប៉ុន្មានសប្តាហ៍មុនជាមួយនាយកទីផ្សារក្លិប Barcelona ប៉ុន្តែមកទល់នឹងពេលនេះមិនមានការបញ្ជាក់ណាមួយថារូបគេបានយល់ព្រមសំណើស្នាក់នៅ Camp Nou រហូតដល់ឆ្នាំ២០២២ នោះទេ។
យ៉ាងណាមិញ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ ត្រូវបានគេផ្សារភ្ជាប់នឹងការផ្លាស់ទៅកាន់ក្លិប Inter និង Manchester City នៅរដូវកាលក្រោយ បន្ទាប់ពីជិតផុតកុងត្រាជាមួយ Barcelona ពោលគឺនៅឆ្នាំ២០២១៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana