ខ្សែប្រយុទ្ធ Diogo Jota របស់ក្រុមចចកខ្មៅ Wolves និយាយថា មិត្តរួមក្រុម កីឡាករ Raul Jimenez រីករាយនៅក្នុងក្លិបមួយនេះ ។
កីឡាករ Jimenez គឺជាគោលដៅមួយសម្រាប់ក្លិប Manchester United ហើយត្រូវបានគេរាយការណ៍ថា កំពុងទាក់ទាញចំណាប់អារម្មណ៍ពីម្ចាស់ជើងឯកអ៊ីតាលី គឺក្លិប Juventus ផងដែរ បន្ទាប់ពីមានទម្រង់លេងដ៏ល្អរបស់គាត់នៅរដូវកាលនេះ ដែលគាត់រកគ្រាប់បាល់បាន ២៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៧ប្រកួតនៅក្នុងការប្រកួតទាំងអស់ ។
គួរបញ្ជាក់ដែរថា កីឡាករវ័យ ២៩ឆ្នាំរូបនេះកំពុងរីករាយនឹងជីវិតនៅក្លិប Wolves នេះបើយោងតាម មិត្តរួមក្រុម Jota ។ កីឡាករ Jota ក៏បានប្រាប់ទូរទស្សន៍ Sky Sports News ឱ្យដឹងដែរថា Raul Jimenez ពិតជាពេញចិត្តនឹងនៅក្លិបមួយនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports