លោក Jose Mourinho បានបង្ហាញអារម្មណ៍មិនពេញចិត្ដចំពោះការកាត់សេចក្ដីរបស់ VAR បន្ទាប់ពីគ្រាប់បាល់តាមស្មើរបស់ Kane បែរជាមិនឲ្យទៅវិញ។
Spur បរាជ័យដោយក្រុមម្ចាស់ផ្ទះ Sheffield United ក្នុងលទ្ធផល ៣-១ ដែលធើ្វកម្លាតប្រជែង Top 4 របស់ពួកគេ កាន់តែសល់តិចតួច។
យ៉ាងណាក្ដីក្នុងការប្រកួតដដែលនោះ Kane បានស៊ុតគ្រាប់តាមស្មើ ១-១ ប៉ុន្ដែ VAR មិនអនុញ្ញត្ដវិញក្រោយពីបាល់ត្រូវបានកីឡាករ Sheffield ទាត់បុកដៃ Lucas Moura ខណៈលទ្ធផលក៏បានប្រែប្រួល ៣-១ ពេលបញ្ចប់ការប្រកួត។
ថែ្លងក្រោយចប់ការប្រកួត បុរសសញ្ជាតិព័រទុយហ្គាល់បាននិយាយថា៖ «ខ្ញុំមិនអាចនិយាយរឿងដែលខ្ញុំគិតទេ។ ខ្ញុំនឹងមានបញ្ហា ឬក៏ត្រូវពិន័យ ហើយខ្ញុំមិនចង់ទទួលវានោះទេ។ ខ្ញុំពិតជាចង់និយាយ តែខ្ញុំធើ្វមិនបាន»៕
ប្រភព៖ Dailymail