ក្រុមជើងឯក Premier League រដូវកាលនេះគឺ ហង្សក្រហម Liverpool ត្រូវបានក្រុមជើងឯកចាស់ Manchester City លត់រហូតដល់ទៅ ៤-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៣២ កាលពីយប់មិញ។
ទាំងនេះគឺជារឿងរ៉ាវសំខាន់ៗចំនួន៣ អំពីការប្រកួតកាលពីយប់មិញនេះ៖
-ការចាញ់ ៤-០ នេះ គឺជាការចាញ់ធ្ងន់បំផុតទី២ ក្រោមការដឹកនាំរបស់លោក Jurgen Klopp ខណៈការចាញ់ធ្ងន់បំផុតជាងគេនោះ គឺការចាញ់ Man City ដូចគ្នាដោយលទ្ធផល ៥-០ កាលពីខែកញ្ញា ឆ្នាំ២០១៧
-ការចាញ់ ៤-០ នេះដែរ គឺជាចាញ់ធ្ងន់បំផុតមួយរបស់ក្រុមដែលទើបនឹងឡើងជាជើងឯក Premier League ក្រោយពី Arsenal ចាញ់ក្រៅដីដូចគ្នាពេលដែលពួកគេក្លាយជាជើងឯកកាលពីរដូវកាល ១៩៩៧-១៩៩៨
-Liverpool របូតដល់ទៅ ៤គ្រាប់ជាលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ ខណៈលើកចុងក្រោយគឺរបូត៥គ្រាប់ ទល់នឹង Man City នេះឯង (ចាញ់ ៥-០ នៅ Etihad)៕
ប្រភព៖ Opta