ក្រុមហ៊ុន Honor បានបង្ហាញនូវអេក្រង់ទូរសព្ទ Honor X10 Max 5G បន្ទាប់ពីមានសំណួរជាចោទសួរជាច្រើននៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ទូរសព្ទនេះត្រូវបានបង្កើតឡើងជាមួយអេក្រង់ទំហំ 7.09 inch ប្រភេទ IPS LCD ជាមួយនឹងគុណភាពបង្ហាញ FHD + និងកាមេរ៉ាខាងមុខទំហំ 8MP ។
ស្មាតហ្វូន Honor X10 Max កំពុងស្ថិតក្នុងចំណោមក្រុមហ៊ុនទូរសព្ទធំនៅលើទីផ្សារពិភពលោកផងដែរ។ ទូរសព្ទនេះមានទម្ងន់ 232 g និងត្រូវបានបំពាក់ដោយឧបករណ៍បំពងសម្លេងពីរ ដែលអាចទ្រទ្រង់ស៊ីមកាតបានចំនួន២ នៅផ្នែកខាងលើនៃទូរសព្ទ ។
ទូរសព្ទនេះមានបន្ទះឈីប MediaTek Dimensity 800 5G ដែលភ្ជាប់ជាមួយ RAM ទំហំ 6GB ឬ 8GB និងអង្គផ្ទុកទិន្នន័យ 64GB ឬ 128GB ។ ផ្នែកខាងក្រោយមានរូបរាងកាត់រាងការ៉េសម្រាប់កាមេរ៉ាផ្នែកខាងក្រោយទំហំ 48MP រីឯថាមពលថ្មរហូតទៅដល់ 5,000 mAh ដែលអាចសាកបាន 22.5W និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ។
ស្មាតហ្វូន X10 Max មានពណ៌ខៀវ ពណ៌ប្រាក់ និងពណ៌ខ្មៅជាមួយនឹងការលក់នៅក្នុងប្រទេសចិនដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃស្អែក ជាមួយតម្លៃចាប់ពី ១ ៦៩៩ យ័ន ប្រហែល ២៦៩ ដុល្លារសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena