កាលពីសប្តាហ៍មុនក្រុមហ៊ុន Asus បាននិយាយថាខ្លួននឹងដាក់បង្ហាញទូរសព្ទ ROG Phone 3 នៅខែកក្កដា ហើយថ្ងៃនេះក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់មួយនេះបានប្រកាសថាស្មាតហ្វូននេះនឹងមកដល់នៅថ្ងៃទី២២ ខែកក្កដា ។
ក្រុមហ៊ុន Asus បានធ្វើការប្រកាសនេះនៅលើគេហទំព័រផ្លូវការរបស់ខ្លួនជាមួយនឹងកម្មវិធីកំណត់ពេលវេលារាប់ថយក្រោយដែលនឹងបញ្ចប់នៅថ្ងៃទី២២ ខែកក្កដា។
ក្រុមហ៊ុន Asus មិនបានបែងចែកព័ត៌មានលម្អិតណាមួយអំពីទូរសព្ទ ROG Phone 3 នៅឡើយទេ ប៉ុន្តែវីដេអូមួយបង្ហាញកាលពីខែមុនអំពីការរចនាបទដ៏ស្រស់ស្អាតរបស់ទូរសព្ទមួយនេះ ។
ទូរសព្ទ ROG Phone 3 ក៏ត្រូវបានគេប្រទះឃើញនៅលើ TENAA ជាមួយនឹងលក្ខណៈពិសេសពេញលេញរបស់វាដែលមានអេក្រង់ទំហំ 6.59 inch ប្រភេទ FullHD + AMOLED ដោយការស្កេនក្រយៅដៃផងដែរ។ ទូរសព្ទនេះមាន RAM រហូតដល់ 12GB និងមានទំហំផ្ទុករហូតដល់ 256GB ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 និងមានថាមពលថ្ម 5,800 mAh ។
ទូរសព្ទ ROG Phone 3 នេះផងដែរ អាចទ្រទ្រង់ប្រព័ន្ធ 5G មានពីរប្រភេទ គឺ SA និង NSA ដែលប្រើដោយបន្ទះឈីប Snapdragon 865+ SoC និងមានកាមេរ៉ាសរុបចំនួន៤ ដែលមានទំហំ 64MP ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena