បាល់ទាត់៖ ខ្សែបម្រើស្លាប Philippe Coutinho បានបន្តកុងត្រារយៈពេលខ្លីជាមួយក្លិប Bayern Munich ដើម្បីលេងរហូតដល់ចប់យុទ្ធនាការរដូវកាលនេះ។
កីឡាកររបស់ក្លិប Barcelona រូបនេះ ត្រូវបាន Bayern ខ្ចីជើងមួយរដូវកាល ដែលមានសុពលភាពដល់ថ្ងៃទី៣០ ខែមិថុនា ប៉ុន្តែដោយសារកម្មវិធីប្រកួតមានការពន្យារអស់រយៈពេល ៣ខែ កន្លងទៅក្រោយជួបវិបត្តិកូវីដ-១៩ ម្ល៉ោះហើយធ្វើឱ្យបណ្តាក្លិបជាច្រើនសម្រេចបន្តកុងត្រាជាមួយកីឡាកររបស់ពួកគេ ដើម្បីលេងរហូតដល់ចប់ចុងចប់ដើម ហើយក្នុងនោះក៏មាន Coutinho ម្នាក់ផងដែរ។
បើយោងតាមកាសែតអាល្លឺម៉ង់ Bild បានចុះផ្សាយជុំវិញការបន្តកុងត្រាថ្មីរបស់ Coutinho ថា ខ្សែបម្រើអន្តរជាតិប្រេស៊ីលវ័យ ២៨ឆ្នំា យល់ព្រមកាត់ថ្លៃឈ្នួលពាក់កណ្តាលនៃប្រាក់ខែរបស់គេ ដើម្បីលេងនៅទឹកដី Allianz Arena រហូតដល់ចប់រដូវកាលនេះ។ រូបគេនឹងបន្តជួយក្លិបនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ German Cup និងក្របខ័ណ្ឌ Champions League៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana