Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភកូនចុង នៅខេត្ត Min Buri

បុរសជនជាតិនីហ្សេរីយ៉ាអាយុ ៥០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារពីបទរំលោភកូនស្រីចុងរបស់ខ្លួនអាយុ ១៣ឆ្នាំ នៅខេត្ត​ Min Buri ។

រូបតំណាង

ប្រធានការិយាល័យអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ Sompong Chingduang ​មានប្រសាសន៍ថា ជនសង្ស័យ​មានឈ្មោះ Emmanuel ​បានសារភាព​ថាពិតជាបានប្រព្រឹត្តទង្វើនេះមែន។ ប៉ូលិសបាននិយាយថាជនល្មើសបានចូលប្រទេសថៃកាលពីឆ្នាំ ២០១៨ បន្ទាប់មកក៏បានផ្លាស់ទៅរស់នៅជាមួយម្តាយរបស់ជនរងគ្រោះ ​និងក្រោយមករូបគេបានចូលពន្ធនាគារដោយសារករណីគ្រឿងញៀន។

រូបតំណាង

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះបានស្នើសុំអ្នកជិតខាងឱ្យជួយដាក់ពាក្យបណ្តឹងប្រឆាំងនឹងជនសង្ស័យ​នៅប៉ុស្តិប៉ូលិស Nimit Mai police ៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖  Bangkok post

from: https://tnaot.com/km/m/detail/article/9447648