លោក Diego Simeone ត្រូវបានគេឃើញសកម្មភាពរបស់លោកបានត្រឹមខាំមាត់ និងគ្រវីក្បាល ដែលនេះបង្ហាញឲ្យឃើញពីការហួសចិត្ដ ត្បិតអតីតកីឡាករឆ្នើមរបស់លោកគឺ Antonie Griezmann ធ្លាក់ខ្លួនលេងក្នុងនាមជាកីឡាករបម្រុងនាទីទី៩០ទៅវិញ។
Barcelona បានបន្ដបាត់បង់៣ពិន្ទុដ៏មានសារៈសំខាន់ ក្រោយបានត្រឹមស្មើ Atletico Madrid ដោយលទ្ធផល ២-២ ធើ្វឲ្យ Real Madrid កាន់តែមានសង្ឃឹមក្នុងការប្រជែងពានរង្វាន់លីគ La Liga។
យ៉ាងណាក្ដីក្នុងការប្រកួតនោះដែរ នៅនាទីទី៩០ Antonie Griezmann ត្រូវបានប្ដូរចូល ខណៈកាំមេរ៉ាបានចាប់សកម្មភាពរបស់លោក Diego Simeone បង្ហាញកាយវិការខាំមាត់ និងគ្រវី ដោយមិននឹកស្មានថា កូនក្រុមរបស់លោកដែលធ្លាប់លេងល្អម្នាក់ ធ្លាក់ខ្លួនទៅជាកីឡាករបម្រុងដែលគេប្ដូរចូលនៅចុងបញ្ចប់នៃការប្រកួតទៅវិញ៕
ប្រភព៖ Sportbibble