Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពេលខ្លះស្ថានភាពជីវិត ហាក់ដូចជាកំពុងជាប់ខ្នោះដែលដោះមិនរួច

ពេលខ្លះស្ថានភាពជីវិត ហាក់ដូចជាកំពុងជាប់ខ្នោះដែលដោះមិនរួច។ វាបីដូចជាយើងកំពុងតែជាប់គាំងនឹងអ្វីមួយដែលអរូប ហើយស្ទុះរកច្រកចេញពុំបាន។

ចំណោទបញ្ហាជាច្រើន តែងចូលខ្លួនមកប្រលងប្រជែងនឹងភាពរីករាយក្នុងជីវិត បើទោះជាខំប្រឹងបដិសេធមិនចូលរួមនឹងវាយ៉ាងណា វានៅតែអាចរកវិធីអោយយើងទៅខ្វល់ពីវត្តមានវាអោយទាល់តែបាន…។

បុគ្គលជោគជ័យមានទ្រឹស្តីរួមមួយថា «បញ្ហាជាមាគ៌ាជីវិត ឧសគ្គជាស្ពានចម្លងមនុស្សអោយដល់គោលដៅជីវិត»។ តើមានមនុស្សប៉ុន្មានអ្នកដែលយល់ច្បាស់ពីអត្ថន័យរបស់វា ហើយអាចដើរតាមទ្រឹស្តីនេះរហូតដល់បង្កើតបានត្រចះត្រចង់សម្រាប់ជីវិតខ្លួនឯង?

ភាគច្រើន មនុស្សយល់ថា បញ្ហាកើតចេញពីរឿងក្រៅខ្លួន ដែលបង្កបានជារឿងខ្វាយខ្វល់ក្នុងចិត្ត ប៉ុន្តែសម្រាប់ទស្សនៈផ្លូវចិត្តបង្ហាញថា គ្មានឧបសគ្គអ្វីដែលប្រៀបស្មើបាននឹងឧបសគ្គផ្លូវចិត្តឡើយ…។ មែនហើយ មានរឿងជាច្រើនដែលបង្កើតជាបញ្ហាអោយយើងខ្វល់ចិត្ត ចុះរឿងទាំងអស់នោះ វាពិតជាចាំបាច់ត្រូវអោយយើងយកចិត្តទៅខ្វល់គ្រប់ពេលវេលាដែរមែនទេ? តើការស្ងៀមស្ងាត់ដោយឱបក្រសោបក្តីទុក្ខជាដំណោះស្រាយដ៏ល្អមែនទេ? ឬវាគ្រាន់តែជាការសម្តែងចេញមកអោយបានដឹងពីវត្តមានរបស់បញ្ហា?

សូមពិចារណាពីការគិតរវាងមនុស្សពីរនាក់ខាងក្រោមនេះ៖

១. ជីវិតខ្ញុំពោពេញដោយបញ្ហា គ្មានជំនួយ គ្មានអ្នកគាំទ្រ… ឯមនុស្សជុំវិញខ្លួនតែងតែមើលស្រាលខ្ញុំទៀត។ គ្រប់គ្នាពិតជាអាក្រក់ណាស់! គេតែងតែទទួលយកជំនួយពីខ្ញុំ តែវាតែងតែស្ងាត់បាត់វត្តមានពួកគេនៅពេលដែលខ្ញុំត្រូវការជំនួយបំផុត។ ខ្ញុំពិតជាត្រូវការអ្នកផ្តល់កំលាំងចិត្ត ខ្ញុំពិបាកនឹងរឹងមាំ។ ខ្ញុំតែងឈរនៅលើស្ថានភាពមួយដែលឯកាបំផុត គ្មានមិត្តយល់ចិត្ត គ្មានការគាំទ្រ ហើយខ្ញុំក៏ចាប់ផ្តើមធ្លាក់ទឹកចិត្ត រហូតស្អប់គ្រប់យ៉ាងនៅជុំវិញខ្លួន។

២. ជិវិតខ្ញុំមានន័យណាស់! ខ្ញុំបានរៀនសូត្រពីមេរៀនល្អៗបំផុតពីសង្គមនៃការរស់នៅ។ ខ្ញុំអាចឯករាជ្យបានដោយខ្លួនឯង ហើយតែងសុទិដ្ឋនិយមចំពោះគ្រប់យ៉ាងដែលជ្រៀតខ្លួនចូលមកកាន់ដំណើរជិវិតរបស់ខ្ញុំ ដូច្នេះហើយវាក៏បានក្លាយជាមូលហេតុដែលខ្ញុំមានក្តីសុខគ្រប់ពេល…។ អ្វីដែលខ្ញុំចូលចិត្តធ្វើបំផុតគឺបង្កើតភាពរីករាយអោយខ្លួនឯង ដោយការរកអ្វីដែលថ្មីសម្រាប់ខ្លួនឯង ធ្វើដំណើរកំសាន្ត និងបង្កើតទំនាក់ទំនងល្អក្នុងសង្គម។ ហើយទៀតសោត នៅក្នុងទំនាក់ទំនង ខ្ញុំតែងបង្កើតលក្ខខណ្ឌមួយសម្រាប់ខ្លួនឯងគឺ មិនពេក យល់ស្ថានការ បត់បែន បង្ហាញការកោតសរសើរចំពោះអ្នកដទៃ ស្តាប់ច្រើនជាងមានយោបល់ និងមិនខ្វល់ច្រើន។ 

– ខ្ញុំយល់ថា ខ្ញុំមិនចាំបាច់ត្រូវស្មោះត្រង់ពេក ឬបង្ហាញការពិតពីខ្លួនឯងពេកទៅកាន់មនុស្សជុំវិញខ្លួននោះទេ ព្រោះវាជាភាពផ្ទាល់ខ្លួនរបស់ខ្ញុំ។ 

– ខ្ញុំក៏មិនចាំបាច់ត្រូវទៅបង្ហាញអ្វីមួយដែលទាញទម្លាក់តម្លៃអ្នកដទៃនោះដែរ។ ខ្ញុំរឹតតែមិនចាំបាច់ទៅខ្វល់ចិត្ត នឹកគិតពីគំនិតអ្នកដទៃដែលមានមកលើខ្ញុំ អ្វីដែលខ្ញុំយល់ថាជាក្តីសុខសម្រាប់ខ្លួនខ្ញុំ គឺគិតងាយៗ ក៏មិនគុំគួន ឬអគតិចំពោះអ្វីមួយ៕

from: https://tnaot.com/km/m/detail/article/9447172