
នៅថ្ងៃទី០២ ខែកក្កដានេះ ផលិតកម្ម SM Entertainment បានប្រកាសព័ត៌មានលម្អិតរបស់ក្រុម Red Velvet ដែលមានសមាជិកតែពីររូបប៉ុណ្ណោះ គឺកញ្ញា Irene និងកញ្ញា Seulgi ក្នុងការចេញបទចម្រៀងលើកនេះ ។
បទចម្រៀងដែលមានចំណងជើង Monster របស់ Irene & Seulgi ត្រូវបានលើកឡើងពីផលិតកម្មថា ជាបទមួយដែលមានសម្លេងបាសធ្ងន់ បែប “dubstep” ជាមួយនឹងក្បាច់រាំដ៏ពិសេសផងដែរ ។
គួរបញ្ជាក់ដែរថា អាល់ប៊ុមបទចម្រៀងខ្នាតតូចដំបូងបង្អស់មានចំណងជើង “Monster” នេះ គ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី០៦ ខែកក្កដា វេលាម៉ោង ៦ល្ងាច ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi