
នៅថ្ងៃទី២ ខែកក្កដានេះ អ្នកតំណាងឧស្សាហកម្មភាពយន្តម្នាក់បានរាយការណ៍ថា លោក Song Joong Ki នឹងត្រូវសម្តែងនៅក្នុងរឿងភាគ “Vincenzo” របស់ស្ថានីយទូរទស្សន៍ tvN ។
ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះទីភ្នាក់ងារ HiSTORY D&C របស់លោក Song Joong Ki បាននិយាយថា Song Joong Ki កំពុងពិចារណាការផ្តល់ជូន ដើម្បីសម្តែងនៅក្នុងរឿងថ្មី Vincenzo នេះ ហើយលោក Song Joong Ki នឹងសម្តែងជាមេធាវីក្នុងរឿងនេះ។
កាលពីខែមុន កញ្ញា Jeon Yeo Bin បានពិភាក្សាដើម្បីសំដែងជាតួឯកស្រីក្នុងរឿងនេះផងដែរ ។ រឿង Vincenzo នឹងត្រូវបាននិពន្ធដោយ Park Jae Bum ដែលពីមុនលោកធ្លាប់បាននិពន្ធរឿង Good Manager និងរឿង The Fiery Priest ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi