ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាសម្រាប់រដូវកាលឆ្នាំ២០២០ នឹងវិលត្រលប់មកវិញនាសប្ដាហ៍នេះ ក្រោយខកខានប្រមាណជាង៣ខែ ដោយសារវីរុស covid-19 ខណៈជំនួបរវាង ភ្នំពេញក្រោន និងវិសាខា ជាការប្រកួតធំជាងគេ ដោយការប្រកួតនឹងធើ្វឡើងនៅវេលាម៉ោង ៦ល្ងាច ក្នុងកីឡដ្ឋាន Smart RSN។
មុនប៉ះគ្នានៅចុងសប្ដាហ៍នេះ ខែ្សប្រយុទ្ធ Paul Omogba បាននិយាយថា ខ្លួននិងក្រុមទាំងមូលនិងលេងឲ្យអស់ពីសមត្ថភាព ដើម្បីមុខមាត់ក្រុម ព្រោះថាការប្រកួតនេះគឺជាការប្រកួតក្នុងដី ក៏ដូចជាការប្រកួតដើម្បីរក្សាតំណែងកំពូលតារាងផងដែរ។
«យើងបានរង់ចាំការប្រកួតធំមួយនេះរយៈពេល២ ទៅ៣ខែហើយ ក្រុមរបស់យើងពិតជារំភើបណាស់សម្រាប់ការត្រលប់មកវិញនៃការប្រកួតបាល់ទាត់ ។ ចំពោះការប្រកួតដ៏ធំខាងមុខនេះគឺយើងដឹងហើយថាក្រុមទាំងពីរសុទ្ធតែមានការរៀបចំយ៉ាងល្អរៀងៗខ្លួន ព្រោះកីឡាករសុទ្ធតែល្អៗនឹងប៉ះគ្នានៅថ្ងៃអាទិត្យនេះ ។ យើងជឿជាក់ថាយើងត្រៀមខ្លួនរួចហើយក្នុងការប្រកួតប្រជែង សម្រាប់ការប្រកួតក្នុងដីរបស់យើងនឹងធ្វើឲ្យបានល្អបំផុតតាមតែយើងអាចធ្វើបាន»៕
ប្រភព៖ ភ្នំពេញក្រោន