កាលពីយប់មិញនេះ មានការប្រកួតជាច្រើនបានប្រព្រឹត្តឡើងក្នុងក្របខណ្ឌ័កំពូលអង់គ្លេស ដែលក្នុងនោះគូពីរដែលគេចាប់អារម្មណ៏ខ្លាំងដោយសារសង្រ្គាម Top 4 ក្នុង Premier League។ ការប្រកួតពីរនោះគឺរវាង Chelsea ទល់នឹង West Ham និង Evertonទល់នឹង Leicester City។
ជាលទ្ធផល West Ham បានយកឈ្នះលើក្លឹបតោខៀវ Chelsea ក្នុងលទ្ធផល 3-2ដោយ West Ham បានស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយចុងម៉ោង ដោយកីឡាករ Andriy Yarmolenko។ ឯ Leicesterក៏ទទួលរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមEverton ផងដែរក្រោមលទ្ធផល2-1។
ការបរាជ័យរបស់ក្រុមទាំងពីរនេះធ្វើអោយ ក្លឹបបិសាចក្រហមមានទឹកមាត់លេបខ្លាំង បើទោះជាបច្ចុប្បន្ន Manchester United នៅត្រឹមលេខ៥ដដែល តែគំលាតរវាង Leicester និង Chelsea និងក្លឹបខ្លួនកាន់តែកៀកទៅ។ ដោយបច្ចុប្បន្ននេះ Leicester មាន ៥៥ពិន្ទុឈរលេខ៣ Chelseaមាន ៥៤ពិន្ទុឈរលេខ៤ និង Manchester United មាន ៥២ ពិន្ទុឈរលេខ ៥។
ប្រភព៖ Livescore