Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីបើកឡានបុកនឹងបង្គោលភ្លើង

ខេត្ត Chon Buri៖ បុរសអាយុ ២៥ឆ្នាំម្នាក់​បានស្លាប់នៅនឹងកន្លែងភ្លាមៗ បន្ទាប់ពីបើកបររថយន្តបុកបង្គោលភ្លើងនៅស្រុក ​Mueang Chonburi  កាលពី​ថ្ងៃអង្គារ។

​ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ៤ ទៀបភ្លឺនៅលើផ្លូវ Sukhumwit ក្នុងសង្កាត់Baan Suan ។ ​ក្រុមសង្ក្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុហើយបានរកឃើញ​ឡានខូច​មួយគ្រឿង​​ដែលបានបុកនឹងបង្គោលភ្លើ​ង។ សាក្សីបានប្រាប់កាសែត​ pattaya ថារថយន្តជនរងគ្រោះបានបើកបរក្នុងល្បឿនយ៉ាងលឿន​ ​ក្រោយមក​អ្នកបើកបរ​ជ្រុលចង្កូតទៅបុកជាមួយបង្គោលភ្លើង​និងហួសទៅបុករបងផ្ទះដែលនៅក្បែរនោះ។

ប៉ូលិសស្រុក ​Mueang Chonburi កំពុងត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដើម្បីពិនិត្យមើលលំដាប់លំដោយនៃព្រឹត្តិការណ៍ដែលបានកើតឡើង​ និងកំពុងស៊ើបអង្កេតថាតើជនរងគ្រោះបានសេពគ្រឿងស្រវឹងឬគ្រឿងញៀន​មុនពេលបើកបរឬទេ?។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖  The pattaya news

from: https://tnaot.com/km/m/detail/article/9445569