Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុន Samsung ដកខ្លួនចេញពី IFA 2020

យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងដកខ្លួនចេញពីពិព័រណ៌ពាណិជ្ជកម្ម IFA 2020 ដែលគ្រោងនឹងធ្វើនៅដើមខែកញ្ញា។

ក្រុមហ៊ុន Samsung មិនបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទេ ប៉ុន្តែរបាយការណ៍បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េមួយនេះកំពុងធ្វើការវាយតម្លៃឡើងវិញ ដើម្បីរៀបចំផែនការរបស់ខ្លួនសម្រាប់ការការពារពីការរាតត្បាតនៃមេរោគកូវីដ-១៩ ដ៏កាចសាហាវ ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Samsung ទំនងជានឹងមិនចូលរួមព្រឹត្តិការណ៍ធំៗទាំងអស់នាពេលអនាគតដ៏ខ្លីឲ្យតែពាក់ព័ន្ធនឹងការជួបជុំមានមនុស្សច្រើន ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9445503