Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជីវករលក់ដូរនៅតូបបណ្តោះអាសន្នផ្សារអូរឬស្សី និយាយពីការលំបាកក្នុងការលក់ដូរលើផ្លូវ១១១

 

ភ្នំពេញ៖ រយៈពេលប្រមាណជាង៣ខែហើយ ដែលអាជីវករលក់ដូរនៅជាន់ឡៅតឿក្នុងផ្សារអូរឬស្សី បានចេញមកលក់ដូរក្នុងតូបបណ្តោះអាសន្ននៅលើផ្លូវ១១១។ ប្រជាពលរដ្ឋជាអាជីវករ ដែលចេញមកលក់ដូរនៅទីនោះមួយចំនួនបានឲ្យដឹងថា ​ការលក់ដូរក្នុងតូបលើផ្លូវបែបនេះធ្វើឲ្យពួកគាត់ជួបការលំបាក លក់មិនដាច់ដូចពេលមុន ហើយអាចមានហានិភ័យជាមួយរបស់របរ ដែលដាក់លក់ ខ្លាចមានការបាត់បង់ដោយប្រការណាមួយ ពោលគឺមិនសូវមានសុវត្ថិភាព ដូចការលក់នៅលើជាន់ឡៅតឿទេ។ ហេតុនេះពួកគាត់ទទួចឲ្យមានការជួសជុលផ្សារឲ្យបានឆាប់។

ជុំវិញការជួសជុលផ្សារអូរឬស្សីនេះ បើតាមលោក ហ៊ត វ៉ាន់ធី ជាប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានឲ្យដឹងថា ការជួសជុលនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ លោកថា ពេលនេះមិនទាន់ចាប់ដំណើរការជួសជុល ដោយសារតែ ក្រុមហ៊ុនម៉ៅការជួសជុលផ្សារនេះ នៅមិនទាន់ចរចារតម្លៃគ្នាត្រូវ ហេតុនេះសូមបងប្អូនអាជីវករជាអ្នកលក់ដូរ យោកយល់អាធ្យាស្រ័យ និងចូលរួមសហការទុកឱកាសឲ្យក្រុមការងារធ្វើការតាមសម្រួលផង។

សូមបញ្ជាក់ថា​ សំណង់​អគារ​ផ្សារ​អូ​រប្ញស្សី​ ដែល​មាន​រយៈពេល​យូរឆ្នាំមកហើយ​នោះ​ នៅ​មាន​លក្ខណៈ​រឹងមាំ​នៅឡើយ​។ លើកលែងតែ​សំណង់​ឡៅតឿ​ ដែល​មាន​សភាព​បែក​ប្រេះស្រាំ​ដោយអន្លើ​ ​បើ​ទុក​យូរ​​​ អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ ជាពិសេស​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ អតិថិជន​ និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។

ហេតុនេះ ទើបរដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ស្នើ​អាជីវករ​ ដែល​កំពុង​លក់ដូរ​នៅ​លើ​ឡៅតឿ​ ក្រោម​ឡៅតឿ​ និង​ជុំវិញ​បរិវេណ​ទីតាំង​នេះ​ទាំងអស់​ ផ្ទេរ​ការលក់ដូរ​ជា​បណ្តោះអាសន្ន​ក្នុងរយៈពេល​ខ្លី​ ទៅ​ទីតាំង​ថ្មី​នៅ​ក្រៅ​ផ្សារ​ ដើម្បី​រក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​ចៀសវាង​រាល់​ហានិភ័យ​ ដែល​កើតមានឡើង​ជាយថាហេតុ​៕ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9444364