Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាលថៃ​កំណត់ថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃនៅចុងខែ​កក្កដានេះ

រដ្ឋាភិបាលថៃបានប្រកាសថានឹងផ្តល់ថ្ងៃឈប់សម្រាកជាសាធារណៈចំនួន ៤ថ្ងៃ​នៅ​ចុងខែកក្កដានេះ ​​ដើម្បីសងថ្ងៃ​ឈប់សម្រាកជាសាធារណៈដែលបានពន្យារកាលពីខែមេសា។

ការប្រកាសនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរដ្ឋាភិបាលថៃ​លោកស្រី Narumon Pinyosinwat ។ ថ្ងៃឈប់សម្រាកនេះគិតចាប់ពីថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា។ ថ្ងៃទី២៨ ខែកក្កដា គឺជាថ្ងៃកំណើតរបស់ព្រះករុណាព្រះមហាក្សត្រនិងជាថ្ងៃឈប់សម្រាកសាធារណៈដែលបានគ្រោងទុក។

គួរកត់សម្គាល់ផងដែរថា ទោះបីជា​​មានការសងនូវថ្ងៃឈប់សម្រាកវិញក៏ដោយ វាគ្រាន់តែជាថ្ងៃសម្រាកសាធារណៈ​ដែលត្រូវបានពន្យារពេល​កាលពីដើមឆ្នាំប៉ុណ្ណោះ រដ្ឋាភិបាលមិនមានគម្រោងធ្វើកិច្ចពិធី(បុណ្យចូលឆ្នាំថ្មី)ឡើងវិញនោះទេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9444018