Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្អាកសិប្បកម្មពពុះសណ្តែក ៧ ទីតាំង មានផ្ទុកសារធាគីមីបូរ៉ាក់ ដែលប៉ះពាល់ដល់សុខភាព

កណ្តាល៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCE) បានសម្រេចផ្អាកសិប្បកម្មផលិតពពុះសណ្តែកចំនួន ០៧ ទីតាំងជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

បូរ៉ាក់ (Borax) គឺសារធាតុគីមីមួយប្រភេទ ដែលត្រូវបានហាមឃាត់ មិនអនុញ្ញាតិឱ្យមានការប្រើប្រាស់ដាក់ក្នុងផលិតផលចំណីអាហារនោះឡើយ។ សារធាតុគីមីបូរ៉ាក់ មិនត្រឹមតែបង្កឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ប៉ុណ្ណោះនោះទេ បើសិនដាក់នៅក្នុងផលិតផលចំណីអាហារនូវបរិមាណហួសកម្រិតអាចបង្កឱ្យពុលស្លាប់ភ្លាមៗតែម្តង។

ការសម្រេចផ្អាកសិប្បកម្មទាំងនេះ ធ្វើឡើងនៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីខេត្ត និងមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្នុងចុះចុះត្រួតពិនិត្យទីតាំង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ជាមួយគ្នានោះ មន្រ្តីជំនាញបានដកហូតពពុះសណ្តែក ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ០៧ ទីតាំង សរុបទម្ងន់ ១០៨ គីឡូក្រាម។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន៕

សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ​សារធាតុប៉ូរ៉ាក់ មិនមែនមានតែប្រើលើពពុះសណ្តែប៉ុណ្ណោះទេ តែគេក៏ច្រើនប្រើនៅក្នុង​មឹក បង្គា​ស្រស់ ត្រី​ហើម ត្រី​ងៀត ប្រហិត​សាច់​គោ ត្រី ឈាម​ជ្រូក ប៉ាតេ សរសៃ​គុយទាវ បង្អែម​លត​ បាញ់ឌុក ខ្ញី​ហាន់​រួច ទំពាំង​ជូរ និងស្ពៃ​ជ្រក់​ជាដើម៕

from: https://tnaot.com/km/m/detail/article/9443973