Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើយើងត្រូវធ្វើបែបណា ដើម្បីការពារពីជំងឺក្រិនថ្លើម?

ថ្លើម គឺជាសរីរាង្គពិសេសមួយ ដែលមានតួនាទីក្នុងការកម្ចាត់ជាតិពុលនៅក្នុងខ្លួន បម្លែងអាហារទៅជាថាមពល បង្កើនប្រព័ន្ធភាពស៊ាំការពាររាងកាយ ប្រឆាំងនឹងមេរោគដែលឆ្លងតាមឈាម ស្តុកទុកនូវវីតាមីន ជាតិរ៉ែ និងស្ករ ផលិតប្រូតេអ៊ីន ផលិតទឹកប្រមាត់ ព្រមទាំងសមាសធាតុផ្សេងទៀតដែលចូលរួមរំលាយជាតិខ្លាញ់ អាហារ និងស្រូបវីតាមីនវិញ។

ប៉ុន្តែបើករណីលោកអ្នក កើតជំងឺក្រិនថ្លើម នោះពិតជាមានផលវិបាក ប្រសិនជាមិនបានព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ក្រិនថ្លើម ជាជំងឺថ្លើមរ៉ាំរ៉ៃ ដែលអាចសម្គាល់បានដោយភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធកោសិកាថ្លើម និងមុខងាររបស់វា។ វាជាដំណាក់កាលចុងក្រោយនៃសាច់ថ្លើម ក្រោយពីស្ងួត មានស្លាកស្នាម ដោយមិនអាចត្រឡប់ទៅរកសភាពដើមវិញបាន។

លោកអ្នកត្រុវដឹងថា ទម្លាប់មួយចំនួន គឺជាមូលហេតុ ដែលនាំឱ្យកើតមានជំងឺក្រិនថ្លើមបាន៖

  1. ការប្រើប្រាស់សារធាតុគីមី ការទទួលទានសុរា និងប្រភេទឱសថបុរាណ-សម័យច្រើន
  2. ធ្លាប់ជាមានជំងឺរលាកថ្លើមប្រភេទ B និងC
  3. ថ្លើមត្រូវបានពុលដោយការកើនឡើងនូវជាតិដែក
  4. មានប្រព័ន្ធការពាររាងកាយប្រឆាំងនឹងខ្លួនឯង ដោយបានទៅបំផ្លាញសាច់ថ្លើម
  5. បាត់បង់ចំណង់អាហារ ហើយធ្វើឱ្យខ្សោយកម្លាំង
  6. ធាត់ បង្កឱ្យមានខ្លាញ់រុំថ្លើម បង្កឱ្យក្រិនក្នុងកម្រិតប្រមាណ ៣០%
  7. អ្នកលើសគីឡូ អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសជាតិខ្លាញ់ជាដើម។

ក្នុងការកំណត់ដឹងថា​ មានជំងឺក្រិនថ្លើម ឬយ៉ាងណា យើងអាចសង្កេតរោគសញ្ញាដូចជាដូចជា ស្បែកលឿង រមាស់ ស្ងួត និងជាំ អស់កម្លាំង ខ្សោយ បាត់បង់ចំណង់អាហារ រវើរវាយ ឬសន្លឹម អាចរហូតដល់សន្លប់ រាងកាយស្គមស្គាំង ទម្រង់មុខចេញឆ្អឹង ដៃជើងស្វិតសាច់ដុំ ពោះធំ ផ្ចិតប៉ោង ទឹកនោមតិច និងហើមជើង។

តាមការបញ្ជាក់របស់អ្នកជំនាញ អ្នកកើតជំងឺក្រិនថ្លើម បើសិនជាមិនបានទទួលការព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ពួកគេនឹងប្រឈមផលវិបាកមួយចំនួនដូចជា ហើមជើង កើតទាចទឹក ការឆ្លងបាក់តេរីទៅក្នុងស្រោមពោះ រវើរវាយ ឧស្សាហ៍សន្លប់ បញ្ហាតម្រងនោម បញ្ហាសួត អណ្តើករីកធំ និងប្រឈមការកើតជំងឺមហារីកថ្លើមជាដើម។

ដូច្នេះ ដើម្បីការពារជំងឺក្រិនថ្លើម លោកអ្នកបង្ការចៀសវាងពីមូលហេតុទាំងនោះ៖

·        បើពុំទាន់មានកើតជំងឺរលាកថ្លើមប្រភេទ B ត្រូវចាក់វ៉ាក់សាំងការពារ

·        ប្រសិនបើមានជំងឺរលាកថ្លើម B-C ត្រូវព្យាបាលឱ្យបានជាសះស្បើយ ​និងតាមដានឱ្យបានទៀងទាត់

·        បើឱសថបុរាណ ឬសម័យ ត្រូវប្រាកដថា មានការណែនាំពីគ្រូពេទ្យជំនាញត្រឹមត្រូវ​ និងរយៈពេលកំណត់ច្បាស់លាស់។

·        ហាត់ប្រាណឱ្យបានទៀងទាត់

·        សូមកុំបណញតោយឱ្យខ្លួនលើសទម្ងន់។

ប៉ុន្តែ ជំងឺក្រិនថ្លើម ជាដំណាក់កាលចុងក្រោយ នៃសាច់ថ្លើម ទោះបីជាបានព្យាបាលជាសះស្បើយក្តី ក៏មិនអាចត្រឡប់មកល្អដូចដើមវិញបានឡើយ គ្រាន់តែអាចកាត់បន្ថយការវិវឌ្ឍរបស់វាបាន៕

from: https://tnaot.com/km/m/detail/article/9443807