Achraf Hakimi ខ្សែការពារស្លាបស្តាំរបស់Real Madrid ដែលបានខ្ចីជើងទៅក្លឹបអាល្លឺម៉ង់ Borrusia Dortmund កាលពី២ឆ្នាំមុន បានបង្ហោះសារចុងក្រោយលាអ្នកគាំទ្រ Dortmund។
Hakimi និយាយថា៖ “វាជាពេលវេលាដ៏ស្រស់ស្អាតមួយក្នុងជីវិតរបស់ខ្ញុំ។ វាជា២ឆ្នាំដែលមិនអាចបំភ្លេចបាន។ ខ្ញុំត្រៀមខ្លួនក្នុងការចាកចេញពីក្លឹបនេះហើយ។ តាំងពីវិនាទីដំបូង ការយកចិត្តទុកដាក់ និងចាប់អារម្មណ៏របស់ក្លឹប និងទីក្រុងនេះមកលើខ្ញុំគឺមានភាពអស្ចារ្យ។ បច្ចុប្បន្ននេះ ខ្ញុំដឹងថាការសម្រេចចិត្តយកDortmund ជាផ្ទះរបស់ខ្ញុំចំនួន២ឆ្នាំជារឿងត្រឹមត្រូវបំផុត។”
ការលាគ្នាកើតឡើងស្របពេលដែលមានព័ត៌មានពីការត្រឡប់ទៅReal Madrid វិញ និងព័ត៌មានខ្លះបានបញ្ជាក់ថា Hakimiត្រូវបាន Inter Milan ទិញយកពី Real Madrid ក្នុងតម្លៃ ៤០លានអឺរ៉ូរួចទៅហើយ។
ប្រភព៖ Goal.com