ក្លឹបយក្សអ៊ីតាលី Juventus ដែលជាក្លឹបប្រុងប្រៀបមែនទែនដើម្បីលើកពាន Serie A នោះបានយកឈ្នះក្លឹប Genoa ក្នុងលទ្ធផល 3-1។ លទ្ធផលធ្វើអោយJuventusកៀកកិតមែនទែននឹងពានដោយដាច់ពិន្ទុលើកំពូលតារាងSerie A រហូតដល់ 3ពិន្ទុ។
គ្រាប់ទី១របស់Juventus រកបាននៅនាទីទី៥០ ដោយ Dybala។ គ្រាប់ទី២រកបានដោយ Cristiano Ronaldo ដែលជាគ្រាប់ពីចំងាយយ៉ាងស្អាត និងគ្រាប់ទី៣ រកបានដោយ Douglas Costa ដោយស៊ុតបាល់ពីចំងាយកោងយ៉ាងល្អ។
លទ្ធផលនេះគឺធ្វើអោយ Juventus មាន72 ពិន្ទុនៅក្នុងដៃ ដាច់ក្រុមលេខ២ Lazio ដែលមានត្រឹម 68ពិន្ទុដែលចំនួនប្រកួតគឺនៅសល់ប្រមាណ ៩ ប្រកួតទើបរកឃើញម្ចាស់ជើងឯកពិតប្រាកដ។
ប្រភព៖ Livescore