កាលពីយប់មិញនេះ ការប្រកួតរវាងក្លឹប Barcelonaនិង Atlectico Madrid បានប្រព្រឹត្តទៅនៅកីឡាដ្ឋាន Camp Nou របស់ Barcelona ដែលលទ្ធផលចុងក្រោយគឺបានត្រឹមស្មើគ្នា ២ ទល់នឹង ២ ប៉ុណ្ណោះ។
២គ្រាប់របស់ Barcelonaរកបានដោយ Lionel Messi មួយគ្រាប់ ឯមួយគ្រាប់ជាបាល់ទាត់ចូលទីខ្លួនឯងរបស់ Diego Costa ឯគ្រាប់បាល់២គ្រាប់របស់ Atlectico Madridគឺរកបានដោយ Saul Niguez ទាំងពីរគ្រាប់ដោយបាល់ប៉េណាំងទី។
លទ្ធផលនេះបានធ្វើអោយ Barcelonaបាត់បង់ពិន្ទុជាបន្តទៀតដោយទទួលបានត្រឹម ១ ពិន្ទុប៉ុណ្ណោះ ពោលគឺមានត្រឹម ៧០ពិន្ទុប៉ុណ្ណោះ ដោយចាញ់ Real Madrid ១ពិន្ទុ ស្របពេលដែល Real Madrid នៅសល់មួយប្រកួតក្នុងដៃ។
គួរបញ្ជាក់ផងដែរថា Real Madridក៏នឹងទៅជួបក្លឹប Getafe ផងដែរនៅវេលាម៉ោង៣ទាបភ្លឺខានស្អែកនេះដើម្បីកាត់សេចក្តីថា អ្នកណានឹងបន្តនៅកំពូលតារាងLa Liga ស្របពេលដែលការប្រកួតលីគនៅសល់ប្រមាណ៥ប្រកួតទៀតប៉ុណ្ណោះ។
ប្រភព៖ Livescore