ក្លឹបបិសាចក្រហម Manchester United បានយកឈ្នះក្រុម Brighton ដោយលទ្ធផល ៣-០ ដើម្បីបន្ដក្ដីសង្ឃឹមក្នុងការប្រជែងយកកៅអីលេងក្នុងពានរង្វាន់ UEFA Champions League សម្រាប់រដូវកាលក្រោយ។
យ៉ាងណាក្ដី ក្រៅពីជ័យជម្នះយ៉ាងសំខាន់នេះ ក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjare ក៏បានធើ្វបានរឿង៥យ៉ាងធំៗផងដែរ ដែលមានដូចជា៖
-គិតត្រឹមពេលនេះ Man Utd មិនដែលស្គាល់ពាក្យថាចាញ់ឡើយក្នុង១៥ប្រកួតចុងក្រោយ (ឈ្នះ១១ ស្មើ៤) មានតែ Bayern Munich ប៉ុណ្ណោះ (២៥ប្រកួត) ដែលកំពុងធើ្វបានច្រើនជាង
-Bruno Fernandes បានស៊ុតនិងបញ្ចូនដល់ទៅ ៨គ្រាប់គិតសរុប ក្នុង៨ប្រកួតដំបូងរបស់គេក្នុង Premier League។ មានតែ Robin Van Persie ប៉ុណ្ណោះ (៩ដង) ដែលធើ្វបានលើសគេក្នុង៨ប្រកួតដំបូងដូចគ្នា
-Greenwood ស៊ុតបញ្ចូលទីយប់មិញគឺជាគ្រាប់បាល់ទី៦របស់គេក្នុងរដូវកាលនេះ ដែលជាការស៊ុតច្រើនជាងគេក្នុងនាមកីឡាករអាយុក្រោម១៨ឆ្នាំ (មានតែ Rooney ប៉ុណ្ណោះកាលពីរដូវកាល ២០០៣-២០០៤ ធើ្វបានលើសរូបគេ (៩គ្រាប់) ពេលលេងឲ្យ Everton។
-Wan-Bissaka បញ្ចូនឲ្យ Greenwood គឺជាការបញ្ចូនរបស់គេលើកទី៤ហើយ ក្នុង Premier League (លើស១ដង នៅពេលដែលគេលេងឲ្យ Crystal Palace ចំនួន៤២ប្រកួតក្នុង Premier League)។
-Man Utd អាចទប់មិនឲ្យគេស៊ុតបញ្ចូលទីចំនួន៧ដង ក្នុង១២ប្រកួតចុងក្រោយ ដែលជាការស្ថិតិដែលពួកគេធើ្វបានដូចគ្នា ពេលដែលពួកគេទប់មិនឲ្យគេស៊ុត៧ដង ប៉ុន្ដែក្នុង៤០ប្រកួត ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer៕
ដោយ៖ Keila News