Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនជាតិឥណ្ឌានិងនេប៉ាល់ចំនួន ៧នាក់ត្រូវចាប់ខ្លួនពីបទហួសកាលកំណត់លិខិតឆ្លងដែន​​

លោកឧត្តមសេនីយ៍ទោ Somphong Chingduang អនុប្រធានការិយាល័យអន្តោប្រវេសន៍រួមជាមួយមន្រ្តីអន្តោប្រវេសន៍ផ្សេងទៀតនៅទីក្រុងបាងកកបានប្រកាសថាជនជាតិឥណ្ឌានិងនេប៉ាល់ត្រូវបានចាប់ខ្លួននៅទីក្រុង Pattaya កាលពីម្សិលមិញ។

​ជនល្មើសមានចំនួន ១៧នាក់ ដែល​មិនបានលម្អិតអំពីឈ្មោះត្រូវបាន​​ចាប់ខ្លួន​ក្រោយពីប៉ូលិសនិងមន្ត្រីអន្តោប្រវេសន៍ល្បាតក្នុងតំបន់ចុះត្រួតពិនិត្យលិខិតឆ្លងដែន។ ជនល្មើសទាំង ១៧នាក់នឹងត្រូវនាំទៅកាន់មជ្ឈមណ្ឌលនិរទេសជនអន្តោប្រវេសន៍នៅទីក្រុងបាងកកដើម្បី​ចាត់ការតាមនីតិវិធីច្បាប់។ លោក​ឧត្តមសេនីយ៍ទោ Somphong បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ប្រទេសថៃបានអនុវត្តគោលការណ៍អនុគ្រោះ​រយៈពេលនៃលិខិតឆ្លងដែនក្នុងអំឡុងពេលមេរោគកូវីដ-១៩ រាតត្បាត ប៉ុន្តែមិនមែនអនុគ្រោះសម្រាប់អ្នកដែលហួសកំណត់លិខិតឆ្លងដែនមុនមានមេរោគកូវីដ-១៩នោះទេ។ នេះមានន័យថា ជនល្មើសទាំង ១៧នាក់នោះត្រូវបានចាប់ខ្លួនដោយសារតែកាលកំណត់លិខិតឆ្លងដែនរបស់ពួកគេហួសកំណត់មុនមានមេរោគរាតត្បាតទៀត ពោលគឺហួសកំណត់យ៉ាងតិច​ប្រហែល ៣ខែ។

យោងតាមមន្រ្តីអន្តោប្រវេសន៍បានឱ្យដឹងថា​ ក្នុងប្រទេសថៃអាចនឹងមានជនបរទេសដែលហួសកាលកំណត់លិខិតឆ្លងដែនដូចអ្នកទាំង

១៧នាក់ខាងលើ ប៉ុន្តែក្រុមមន្ត្រីអន្តោប្រវេសន៍ត្រួតពិនិត្យមិនទាន់អស់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ The pattaya news

from: https://tnaot.com/km/m/detail/article/9442520