ខេត្ត Chon Buri ៖ បុរសជនជាតិចិនចំនួន ៩នាក់ ត្រូវបានចាប់ខ្លួនពីបទប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងនៅទីក្រុង Pattaya កាលពីយប់ថ្ងៃចន្ទ។
ប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដឹកនាំដោយលោក Chitdecha Songhong បានឆ្មក់ចូលក្នុងផ្ទះមួយស្ថិតនៅក្នុងសង្កាត់ Nong Prue ស្រុក Bang Lamung ហើយបានរកឃើញបុរសទាំងនោះកំពុងអង្គុយនៅលើតុលេងល្បែង។ ប៉ូលិសបានដកហូតសន្លឹកបៀចំនួន ២ឈុតទុកជាភស្តុតាង និងបានចាប់ខ្លួនអ្នកលេងល្បែងទាំង ៩នាក់។ ដំបូងពួកគេត្រូវបានចោទប្រកាន់ពីបទលេងល្បែងស៊ីសងខុសច្បាប់ និងមិនគោរពតាមគោលការណ៍រក្សាគម្លាតដោយប្រមូលផ្តុំគ្នាជាក្រុម។
រូបតំណាង
ជនល្មើសទាំងនោះមានឈ្មោះដូចជា Wang Dong Xu អាយុ ៣០ឆ្នាំ , Chen Jun អាយុ ៣៣ឆ្នាំ, Feng Xu អាយុ ៣៦ឆ្នាំ, Xia Tian អាយុ ៣៩ឆ្នាំ, Lu Xiao អាយុ ៣៤ឆ្នាំ, Zhen Yun Lei អាយុ ៣២ឆ្នាំ, Lin Feng អាយុ 42ឆ្នាំ, Gan Xiaobini អាយុ ៣១ឆ្នាំ, និង Lu Wei អាយុ ៣១ឆ្នាំ។ ម្នាក់ក្នុងចំណោមពួកគេគឺ Lu Xiao ត្រូវបានចោទប្រកាន់មួយករណីទៀតពីបទផុតកំណត់លិខិតឆ្លងដែន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post