បាល់ទាត់៖ ក្រោយធ្លាយដំណឹងពី ខ្សែការពារ Achraf Hakimi រឿងផ្ទេរទៅក្លិប Inter កាលពីសប្តាហ៍មុនរួចមក ឥឡូវពេលនេះសាមីខ្លួនបានបញ្ជាក់ជាផ្លូការថាខ្លួនឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅអ៊ីតាលីនៅរដូវកាលក្រោយហើយ។
ក្រោយចំណាយរយៈពេល ២ ឆ្នាំ នៅក្លិប Borussia Dortmund អតីតខ្សែការពារ Real Madrid រូបនេះ ធ្វើការបញ្ជាក់ថានឹងផ្លាស់ទៅចូលរួមជាមួយ Inter នៅពេលខាងមុខ ហើយរូបគេបានអរគុណគ្រប់យ៉ាងដល់ក្លិប ក៏ដូចជាអ្នកគាំទ្រផងដែរ។ ខ្សែការពារជម្រើសជាតិម៉ារ៉ុករូបនេះ សង្ឃឹមថាថ្ងៃអនាគតខ្លួននឹងអាចផ្លាស់មកលេងជាមួយ Dortmund វិញ។ គួរបញ្ជាក់ផងដែរថា Hakimi ជាខ្សែការពាររបស់ក្លិប Real Madrid ដែលដាក់ឱ្យ Dortmund ខ្ចីជើង ២ រដូវកាលកន្លងទៅ ហើយទើបតែបញ្ចប់ការផ្ទេរទៅកាន់ Inter ថ្មីៗនេះ។
Hakimi បង្ហាញខ្លួន ៣៣ ប្រកួត រកបាន ៥ គ្រាប់ ក្នុងរដូវកាលនេះ នៅក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់ ចំណែកក្លិប Dortmund ទទួលជើងឯករងឈរនៅលេខ ២ ខណៈពេលដែលក្លិប Bayern Munich គ្រងម្ចាស់ជើងឯកសារជាថ្មី៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore