Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ២នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលថ្ងៃអង្គាររដ្ឋាភិបាលថៃបានរាយការណ៍ថា ​ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន ២នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យ​អ្នកឆ្លងជំងឺសរុប​កើនឡើងដល់ ៣១៧១នាក់ ហើយអ្នកស្លាប់​នៅរក្សាចំនួន ៥៨នាក់ដដែល។

គិតមកដល់ថ្ងៃនេះ ប្រទេសថៃមាន ៣៦ថ្ងៃហើយដែលមិនមានអ្នកឆ្លងជំងឺក្នុងតំបន់។ លោកវេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល​រដ្ឋបាលស្ថានភាពមេរោកកូវីដ-១៩ បានមានប្រសាសន៍ថាអ្នកឆ្លងថ្មីចំនួន ២នាក់ គឺជាបុរស​ជនជាតិថៃ​មានអាយុ ២៧ឆ្នាំ និង​ ២៨ឆ្នាំ​ ដែលបានវិលត្រឡប់មកពីប្រទេស ​Qatar កាលពីថ្ងៃទី១៦ ខែមិថុនា។ ពួកគេត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែកនៅខេត្ត​ Chon Buri ។ អ្នកជំងឺទាំងពីរបានធ្វើតេស្ត​វិជ្ជមាន​កូវីដ-១៩កាលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា។ ​ក្នុងចំណោមអ្នកជំងឺទាំង ៣១៧១នាក់ មាន ​៣០៥៦នាក់ហើយដែល​ជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

ចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ ទូទាំងពិភពលោកបានកើនឡើងដល់ ១០.៤១លាននាក់ និងមានអ្នកស្លាប់សរុបកើនឡើងដល់ ៥០៧ ៤៩៧ នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ​ ២.៦៨លាន​នាក់ និមានអ្នកស្លាប់ច្រើនបំផុតគឺ ១២៨៧៨៣នាក់។ ប្រទេសប្រេស៊ីលមានអ្នកឆ្លងសរុប​ចំនួន ១.៣៧លាននាក់ និងមានអ្នកស្លាប់សរុប​ចំនួន ៥៨៣៨៥នា​ក់​ ហើយក៏ជាប្រទេសជាប់លំដាប់ថ្នាក់ទី២ ក្នុងពិភពលោកផងដែរ។៖

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9442184