បាល់ទាត់៖ ក្លិប Manchester City ចូលខ្លួនប្រជែងនឹងក្លិបរួមលីគ Manchester United ផ្ទេរតារាឆ្នើមរបស់ Aston Vila គឺខ្សែបម្រើសា្លប Jack Grealish។ ក្រុមរហ្សនាមបិសាចក្រហម ចង់បានខ្សែបម្រើស្លាប Grealish ចាប់តាំងពីដើមរដូវកាលនេះ ពួកគេមានបំណងនាំយកជម្រើសជាតិអង់គ្លេសរូបនេះនៅពេលទីផ្សាររដូវក្តៅបើកទ្វារខាងមុខ ដើម្បីពង្រឹងប្រព័ន្ធលេងលោក Ole រដូវកាលក្រោយ។ ជាមួយគ្នានេះដែរ Man City ត្រូវបានកាសែត The Telegraph ចុះផ្សាយថា ក៏មានបំណងនាំយកខ្សែបម្រើវ័យ ២៤ ឆ្នាំ ទៅចូលរួមជាមួយខ្លួន ប៉ុន្តែត្រូវប្រជែង Man Utd ផងដែរ។
យ៉ាងណាមិញ Man City បានរំពឹងថានឹងអាចយកបានកីឡាករក្លិប Aston Vila រូបនេះ ប្រសិនបើចំណេញប្រាក់ពីការចាកចេញរបស់ខ្សែបម្រើស្លាប Leroy Sane នៅពេលខាងមុខ។
Grealish រកបាន ៧ គ្រាប់ នៃការបង្ហាញខ្លួនសរុប ៣០ប្រកួត នៅក្របខ័ណ្ឌ Premier League រដូវកាលនេះ ប៉ុន្តែក្លិបរបស់គេនៅមិនទាន់រួចផុតពីតំបន់ដែលត្រូវកាត់ចោលទេ ក្រោយមាន ២៧ ពិន្ទុ ឈរនៅលេខ ១៩ ហើយនៅសល់ ៦ ប្រកួត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore