Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការពិតទាំង ១០ អ្នកគួរតែដឹងមុនពេលទៅលេងខ្នងផ្សា

ឈ្មោះ “ខ្នងផ្សារ” ត្រូវបានបណ្តាមហាជនទូទាំងប្រទេស ជាពិសេសអ្នកស្នេហាធម្មជាតិ និងការផ្សងព្រេង បានលឺ និងស្គាល់បានទោះបីជាពួកគេ ខ្លះមិនទាន់បានទៅដល់ក្តី។ នោះក៏ដោយសារតែរូបភាពនៃ “សម្រស់ខ្នងផ្សារ” ត្រូវបានចែករំលែកតរៗគ្នានៅក្នុងបណ្តាញសង្គមយ៉ាងគគ្រឹកគគ្រែង។

ជារឿយៗគេតែងតែបានឃើញពីភាពអំណោយផលពីធម្មជាតិដ៏អស្ចារ្យ នៃជួរភ្នំតំបន់នេះ តាមរយៈការផ្តិតយករូបភាពពីសំណាក់អ្នកថតរូបល្បីៗ ,បណ្តា YouTuber និង Vlogger ផងដែរ។ តើអ្នកបានដឹងអ្វីខ្លះនៅពីក្រោយភាពស្រស់ស្អាតទាំងនោះ? ហើយមនុស្សទាំងអស់ដែលបានទៅដល់កំពូលភ្នំដែលប្រៀបបានទៅនឹងឋានសួគ៌នេះ ត្រូវបានឆ្លងកាត់អ្វីខ្លះទើបអាចទៅដល់ទីនោះបាន? 

ដោយកើតជាចម្ងល់​ គេងមិនលក់ បក់មិនល្ហើយ Admin របស់ Page “escapeM” “Mr. ក្ឌឿន” បានពុះពារស្វែងរកការពិតជាមួយនឹង Admin ម្នាក់ទៀតនៃ Page “Fantasy Trip” “Mr. Porsing” ដើម្បីបានដឹងពីការពិតនេះទាំងអស់គ្នា។

ដើម្បីជ្រាបកាន់តែច្បាស់ សូមតាមដានតាមរយៈ រូបភាពខាងក្រោម ដែលបង្កប់ទៅដោយ Caption ពីការពិតទាំង ១០ ដែលពួកយើងបានរកឃើញពីដំណើរកំសាន្តមួយនេះ នៅពីក្រោមរូបនីមួយៗផងដែរ។

ជាដំបូងយើងសុំណែនាំពីទីតាំងនៃ ភ្នំខ្នងផ្សា៖

 

បើអោយ Admin នាំផ្លូវ គឺសុំប្រាប់ចាប់ពីស្ពានឆ្លងទទឹងផ្លូវនាក្រុងច្បារមន ទីរួមខេត្ត កំពង់ស្ពឺទៅ ហួសបន្តិចមានភ្លើងស្តុប និងការ៉ាស់សាំងតេលាខាងស្តាំដៃ បត់ស្តាំនឹងប្រហែលជាជិតមួយគីឡូម៉ែត បត់ឆ្វេងផ្លូវទីពីរ។ បន្ទាប់ពីនោះបត់តាមផ្លូវកៅស៊ូ ខ្ទង់ប្រហែលជា ៥៣គីឡូម៉ែត្រ នឹងទៅដល់រង្វង់មូលដំរី ដែលបត់ទៅស្តាំដៃតាមផ្លូវកៅស៊ូគឺទៅខាងភ្នំឱរ៉ាល់ តែត្រូវទៅត្រង់តាមផ្លូវលំគ្រួសក្រហម ប្រហែលជាង ៤០ ទៅ៥០គីឡូម៉ែត្រ នឹងទៅដល់តំបន់រលាក់កងជើង ហើយបន្តឆ្ពោះអោយដល់វត្តតាំងបំពង់ នាតំបន់រលាក់កងជើង។ កុំអោយវង្វេងនេះ Pin Map ទៅដល់ភូមិអ្នកស្រុកតែម្តង https://goo.gl/maps/CiSck4Ru5JvTavnX6

ការពិតទី ០១ ៖ យើងមិនមែនត្រូវដើរឡើងភ្នំតែម្ដងនោះទេ តែយើងត្រូវជិះអា 570 នេះពីភូមិប្រជាជននាជើងភ្នំ ប្រហែល ៣ ម៉ោង ទើបគាត់បែនទម្លាក់ចោលអោយដើរឡើងទៅ ព្រោះអស់ផ្លូវបើកហើយ

ការពិតទី ០២ ៖ បាននៅលើគោយន្តមែន តែមិនមែនស្រួលទេ ត្រូវព្យាយាមទប់ខ្លួន ហើយអារម្មណ៍ដូចនៅលើ “Roller Coaster” អញ្ចឹង ព្រោះផ្លូវមានថ្មធំៗ និងឈើឬស្សី បន្លាអមចាំស្វាគមន៍សងខាង បើមិនប្រយត្ន័ទេ លិទ្ធផលគឺដឹងហើយថាយ៉ាងម៉េច។ ហើយបើសាច់លោតចេញពីគោយន្ត គឺច្រើនដងណាស់ ព្រោះបើមិនលោតទេ ទក់សាច់នឹងឈើឬស្សីអីណឹងពេញខ្លួនហើយ។ 

ការពិតទី ០៣៖ នេះគឺជាការពិតដែលពិបាកទទួលយកជាងគេ គឺការដើរឡើងចំណោទដោយថ្មើរជើង ហើយអ្វីដែលទទួលយកមិនចង់បានទៀតនោះគឺថា ហត់សឹងអស់កម្លាំងពីខ្លួនទៅហើយ តែអ្នកនាំផ្លូវថា ទើបបាន ២០ ភាគរយទេព្រះ។ ទឹកជាប់ខ្លួនសរុប ៤ លីត្រ ផឹកជិតអស់ហើយ ចាប់ផ្តើមភ័យ ថាដល់ឬ មិនដល់ក្ឌឿនអើយ

ការពិតទី ០៤៖ នេះជាកន្លែងដែលខ្ញុំសឹងតែបោះបង់ ព្រោះ energy ធ្លាក់ដល់ 0% មេឃកល់រកភ្លៀង ងងឹតបណ្តើរៗ ហើយដើរដាច់ក្រុមទៀត។ និយាយអោយងាយយល់គឺហត់ដល់ដំណាក់កាលមិនខ្វល់ថាអង្គុយ ឬឈប់លើកន្លែងអ្វីទេ តែអោយតែបានសម្រាកគឺបានហើយ។ តែក្នុងពេលដែលខ្ញំុអស់សង្ឃឹម ខ្ញុំបានធ្វើរឿងម្យ៉ាង គឺការបួងសួងដល់បារមីដែលមាននៅទីនេះទាំងអស់អោយជួយយោងកូនចៅទៅដល់គោលដៅដោយសុវត្ថិភាព។ 

ការពិតទី ០៥៖ ការបន់ស្រន់ក៏បានជោគជ័យ មិនដឹងបានកម្លាំងមកពីណាទេ ហើយទីបំផុតនេះជាកន្លែងដែលអ្នកទៅខ្នងផ្សារទាំងអស់ស្រមៃចង់ឃើងបំផុតពេលកំពុងឡើង ព្រោះវាជាចំណុចខណ្ឌចែករវាង ចំណោទ និងផ្ទៃរាបដែលនៅលើភ្នំ បានន័យថាដល់ខាងលើហើយហ្នឹងណា។ ហើយពួកយើងក៏ហ៊ោឡើងយ៉ាងរំភើបបំផុតបន្ទាប់ពីការឡើងភ្នំអស់ពេលប្រម៉ាន ៣ ម៉ោង។ បានបងស្រីម្នាក់ដើរខាងមុខ ផ្តល់ motivation និងមេរៀនជីវិតនៅតាមផ្លូវជាច្រើន ដើម្បីបន្លប់ការហត់។ ហើយក្តីសង្ឃឹម ស្នាមញញឹម និងភាពរីករាយបានចាប់ផ្តើមនាវិនាទីនោះ។ 

ការពិតទី ០៦៖ នៅលើភ្នំ មានប្រភពទឹក គឺ អូតូចៗ ដែលអាចងូត និងយកដាំសម្រាប់ផឹកបាន។ អ្វីដែលសំខាន់គឺថាទឹកនោះវាត្រជាក់ស្ទើរកកប្លោក admin ហើយ 

ការពិតទី ០៧៖ ដើម្បីទទួលបានអ្វីមួយនៅទីនេះត្រូវមានការដោះដូរ ហើយការដោះដូរនោះគឺជើង ព្រោះដើម្បីបានមើលថ្ងៃរះដ៏ស្រស់ស្អាត យើងត្រូវដើរ ២ ម៉ោង គឺត្រូវងើបពីម៉ោង ៣ ភ្លឺ ដើម្បីដើរឡើងទៅលើកំពូលភ្នំខ្នងផ្សារ ព្រោះយើងបោះជំរុំនៅជើងភ្នំខ្នងសំពៅ។ ហើយដើម្បីបានងូតទឹក និងញាំបាយត្រូវដើរ ២ គីឡូដី និងដើម្បីបានអង្គុយមើលទេសភាពពេលល្ងាច​ ត្រូវដើរឡើងលើភ្នំខ្នងសំពៅ។ និយាយរួមគឺជើងជាអ្វីៗ ព្រោះមិនដូចនៅទីក្រុង​ ដែលគ្រាន់តែទៅចាក់ទឹកផឹកពីចង្ក្រានបាយ ក៏ខ្ជិលទៅដែរ។ 

ការពិតទី ០៨៖ ខ្ញុំបានស្វែងយល់ថា អ្វីដែលសំខាន់បំផុតគឺការរក្សារសុវត្ថិភាពខ្លួនឯង ទាំងការដេក ដើរ ឈរ អង្គុយ ត្រូវជៀសវាងមិនអោយមានគ្រោះថ្នាក់ និងបញ្ហាអ្វីទាំងអស់។ ព្រោះនៅលើភ្នំដាច់ស្រយាល រឿងស្មានមិនដល់ទាំងឡាយអាចកើតឡើងបានទាំងអស់ រួមទាំង ពស់ ទៀក សត្វល្អិតមានពិសផ្សេងៗ។ ម្យ៉ាងគ្មាន ambulance ណាយកអ្នកដូចនៅទីក្រុងបានភ្លាមៗទេ ហើយបើអ្នកមានបញ្ហា គឺជាបញ្ហាដល់ក្រុម និងដំណើរកំសាន្តទាំងមូលផងដែរ។

ការពិតទី ០៩៖ ការចុះពីភ្នំវិញមិនហត់ដូចការឡើងនោះទេ ព្រោះមិនសូវចំណាយកម្លាំងច្រើនដូចពេលឡើង។ ហើយបើអាចគួរតែសម្រាកនៅលើភ្នំអោយបាន ២ យប់ឡើងទៅ ដើម្បីអោយរាងកាយអាច backup ថាមពលគ្រប់គ្រាន់ក្នុងការចុះវិញមិនសូវបាក់កម្លាំង។ 

ការពិតទី ១០៖ ក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗគួរតែបើកចិត្តទទួលយកមនុស្សថ្មីៗ ហើយរីករាយនឹងការសាកល្បងអ្វីដែលមិនធ្លាប់ធ្វើ។ ព្រោះថាពេលខ្លះ អ្នកអាចទទួលបានការតបស្នងលើសពីអ្វីដែលអ្នកបានគិតក៏ថាបាន។ #BurnFire #LifeSharingTime

In collaborated with @Fantasy Trip 

រក្សារសិទ្ធរូបភាព និងអត្ថបទដោយ @ecapeM និង @SamBrathana 

from: https://tnaot.com/km/m/detail/article/9441408