ភ្នំពញ: យុវជន២នាក ជាកម្មករចាក់លូ ជិះម៉ូតូឌុបគ្នា ស្រាប់តែដួលចូលក្រោមរថយន្តកិនស្លាប់និងរងរបួសធ្ងន់ ដោយហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៣៥នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ប៊ឹន ឃីម អាយុ២១ឆ្នាំ មុករបរកម្មករចាក់លូ មានស្រុកកំណើតនៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានស្លាប់ ។ ចំណែកម្នាក់ទៀតឈ្មោះ ចក់ រ៉ាស៊ីន អាយុ២១ឆ្នាំ មានស្រុកកំណើតនៅជាមួយគ្នា បានរងរបួសធ្ងន់ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញឃើញយុវជនពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FV 9071 ដោយធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ មិនដឹងមូលហេតុអី ស្រាប់តែដួលចូលក្រោមរថយន្តមួយគ្រឿងម៉ាក Lexus RX300ពណ៌ ស្ករពាក់ស្លាកលេខ កណ្តាល 2A 9358 ដែលធ្វើដំណើពីលិចទៅកើត ចេញពីក្លឹបវាយកូនគោល រ៉ូយ៉ាល់ ភ្នំពេញ កម្ពុជា បណ្តាលឲ្យកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ចំណែកសាកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ផេងភាព