Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើក​សាលា​ឡើង​វិញ​នេះ គឺ​មិនមែន​គ្រប់​សាលា​ទាំង​រដ្ឋ និង​ឯកជន​អាច​បើកទ្វារ​ទទួល​សិស្ស​រួម​គ្នា​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ សាលារៀន​តាម​បណ្ដា​រាជធានី​ខេត្ត​បាន​នឹង​កំពុង​រៀបចំ​សម្អាត​បរិស្ថាន​តាម​ស្តង់ដា​អនាម័យ មុន​ពេល​បើក​ដំណើរការ​ឡើង​វិញ​ក្នុង​ដំណាក់កាល​ទី​២ ។ នេះ​បើ​យោង​តាម​ទរ​ទស្សន៍​ជាតិ​កម្ពុជា​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​៧ ខែកញ្ញា​នេះ ។

សាលារៀន​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា នឹង​បើក​ដំណើរការ​ឡើង​វិញ តាម​៣​ដំណាក់កាល រួម​មាន ដំណាក់កាល​ទី ១ គឺ​បើក​សម្រាប់​តែ​សាលារៀន ដែល​មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់ ។

ចំណែក​ដំណាក់កាល​ទី​២ នឹង​បើក​ដំណើរការ​សម្រាប់​សាលារៀន ដែល​មាន​ស្តង់ដារ​មធ្យម ខណៈ​ដំណាក់កាល​ទី​៣ នឹង​បើក​ចំពោះ​សាលារៀន ដែល​មាន​ស្តង់ដារ​អប្បបរមា ។ ដូច្នេះ​ជា​រួម ការ​បើក​ដំណើរការ​ឡើង​វិញ​នេះ គឺ​មិនមែន​គ្រប់​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន អាច​បើកទ្វារ​ទទួល​សិស្សានុសិស្ស​រួម​គ្នា​នោះ​ទេ ។

ដោយឡែក នៅ​ក្នុង​វិទ្យាល័យ​បាក់​ទូក ដែល​ជា​វិទ្យាល័យ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​រូប​ខ្ញុំ​កំពុង​មាន​វត្ត​មាននៅ​ទី​នេះ គឺ​សង្កេត​ឃើញ​ថា គណៈ​គ្រប់គ្រង​សាលារៀន លោកគ្រូ អ្នកគ្រូ បាន​ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន​សាលារៀន បាញ់ថ្នាំ​កម្ចាត់​មេរោគ រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សម​ស្រប ពិសេស​ធានា​នូវ​គម្លាត​សុវត្ថិភាព តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ ដែល​ដាក់​ឱ្យ​អនុវត្ត​តាម​ស្តង់ដា SOP របស់​ក្រសួងសុខាភិបាល ដើម្បី​ធានា​បាន​ថា ការ​បើក​ដំណើរការ​នេះ​ឡើង​វិញ​ប្រកបដោយ​សុវត្ថិភាព ដោយ​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

យោង​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចែង​ថា សាលារៀន ត្រូវ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព បរិ​យា​បន្ន ផាសុកភាព និង​មេត្រីភាព កៅអីអង្គុយ​សម្រាប់​សិស្សានុសិស្ស ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាង​ហោច​ណាស់​២​ម៉ែត្រ និង​រៀបចំ​ចំណុះ​ថ្នាក់ ដោយ​កំណត់​សិស្ស​មិន​ឱ្យ​លើស​ពី​១៥ ទៅ​២០​នាក់​ក្នុង​មួយ​ថ្នាក់ កាត់​បន្ថយ​ការ​ប្រមូលផ្ដុំ​ជាដើម ។

សូម​ជម្រាប​ថា គ្រឹះស្ថានសិក្សា​មួយ​ចំនួន​នឹង​បើក​ដំណើរការ​ឡើង​វិញ​ដំណាក់កាល​ទី​២ នា​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ ។ ដោយឡែក​ឆ្នាំ​សិក្សា​២០២០-២០២១ នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១​តទៅ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9668256