Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សែន​ស្ដាយ​! ព្រះវិហារ​វត្ត​ “សុទ្ធាវត្យារាម” ​អាយុ​ជាង​១០០​​ឆ្នាំ​ត្រូវ​រើ​ចេញ​ព្រោះ​ស្រុត​ចូល​ទន្លេ​​​

វិហារ​បុរាណ​វត្ត​សុទ្ធាវត្យារាម ចុង​កោះ​សូទិន ស្ថិត​ក្នុង​ខេត្ត​កំពង់​ចាម​ ត្រូវ​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​បង្ខំ​ចិត្ត​រុះរើ​ ព្រោះ​​តែ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​មេគង្គ​។​

ដោយសារ​គ្រោះ​ធម្មជាតិ​ទឹក​ឡើង​ជា​ប្រចាំ​ បាន​ធ្វើ​ឲ្យ​​ច្រាំង​​ទន្លេ​ដែល​នៅ​ជាប់​វត្ត​នេះ​កាន់​តែ​បាក់​ខិត​ជិត​វត្ត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រហូត​បាក់​ដល់​វត្ត​ ធ្វើ​ឲ្យ​សសរ​ព្រះ​វិហារ​ពីរ​ដើម​ធ្លាក់​ចូល​ក្នុង​ទឹក​ ទើប​ធ្វើ​ឲ្យ​​​ព្រះ​សង្ឃ​ និង​ពុទ្ធបរិស័ទ បង្ខំ​​ចិត្ត​ធ្វើការ​រុះរើ​ដោយ​មាន​ការ​អនុញ្ញាត​ពី​ខាង​មន្ទីរ​វប្បធម៌​ខេត្ត។​

ព្រះ​វិហារ​បុរាណ​នេះ​មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ​ហើយ​ ធ្វើ​ពី​ស៊ីម៉ង់​ និង​ឈើ​ ក្នុង​នោះ​សសរ​​ខាង​ក្នុង​ព្រះវិហារ​ចំនួន​១០​ដើម​ធ្វើ​ពី​ឈើ​​មាន​ប្រវែង​ប្រហែល​៩ម៉ែត្រ​ រី​ឯ​​ដំបូល​វិញ​​​ក៏​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​តាម​រចនាបថ​ខ្មែរ​ផង​ដែរ៕

អត្ថបទ៖ WowCambodian /រូបថត៖ សុផានុត 

from: https://tnaot.com/km/m/detail/article/9440969