Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាវុធហត្ថ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​ចាប់​ជនជាតិ​ចិន​2​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្ដមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត

បាន​​​ឲ្យ​ដឹង​ថា កម្លាំង​កង​រាជ​អាវុធ​ខេត្ត បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ និង​រក្សា​ទុក​សារធាតុ​ញៀន និង​ដកហូត​បាន​សារធាតុ​ញៀន​ជា​ច្រើន​មុខ នៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ។

ជនជាតិ​ចិន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ សៀវ ឡុ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ម្នាក់ទៀត​​ឈ្មោះ ចាំង អោ​ទី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ទាំង​២​នាក់​ពុំ​មានមុខ​របរ​ពិតប្រាកដ និង​ស្នាក់​នៅ​ក្នុងភូមិ សង្កាត់​ខាងលើ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​មាន ម្សៅ​ពណ៌​ស​ប្រភេទ​ខេ​១៣​កញ្ចប់ ម្សៅ​ស​ថ្លា​៤៣​កញ្ចប់ ថ្នាំ​គ្រាប់​ពណ៌ក្រហម​៤៩​គ្រាប់ ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​៥១គ្រាប់ ថ្នាំ​គ្រាប់​ពណ៌​បៃតង​២៩​គ្រាប់ ថ្នាំ​កញ្ចប់​ពណ៌​បៃតង​និង​ពណ៌​ស្វាយ​១៦​កញ្ចប់ ទូរស័ព្ទ​ដៃ​២​គ្រឿង ម៉ូតូ​១​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9668178