កីឡា
មិនធម្មតា! Ansu Fati របស់ Barca ចូលលេងដំបូងឲ្យអេស្ប៉ាញ ស៊ុតចូលទីហើយ បំបែកកំណត់ត្រាដ៏អស្ចារ្យទៀត
ខែ្សប្រយុទ្ធវ័យក្មេង Ansu Fati បានក្លាយជាកីឡាករស៊ុតបញ្ចូលទីវ័យក្មេងជាងគេក្នុងប្រវត្ដិសាស្រ្ដក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយស៊ុតបញ្ចូលទី១គ្រាប់ក្នុងការប្រកួតកាលពីយប់មិញនេះ។
អេស្ប៉ាញ បានយកឈ្នះក្រុមជម្រើសជាតិអ៊ុយក្រែន ដោយលទ្ធផលដល់ទៅ ៤-០ ដោយ៤គ្រាប់នោះរកបានដោយ Ramos ២គ្រាប់នាទីទី៣ (ស៊ុតប៉េណាល់ទី) និងនៅនាទីទី២៩ មុនពេល Fati បន្ថែមនាទីទី៣២ និង Ferran Torres ស៊ុតនាទីទី៨៤។
លទ្ធផលនេះបានធើ្វឲ្យអេស្ប៉ាញ ស្ថិតនៅលេខ១ ក្នុងតារាងទី៤ សម្រាប់ League A នៃពានរង្វាន់ UEFA Nations League មាន៤ពិន្ទុ ឆ្លងកាត់២ប្រកួតកន្លងទៅ៕
ប្រភព៖ Dailymail