អាមេរិក ៖ ចាត់ទុកជាករណីដំបូងគេបង្អស់មិនធ្លាប់មាន ដែលបុរសវ័យ៧០ ឆ្នាំ មួយបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអស់រយៈពេល ៦២ ថ្ងៃ ក្រោយពីត្រូវបានរកឃើញថាលោកបានកើតជំងឺកូវីដ ១៩ ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងបង្កជាការភ្ញាក់ផ្អើលពិភពលោកបំផុតនោះ គឺតួលេខនៅក្នុងវិក័យប័ត្រដែលមានសរុប ១៨១ ទំព័ររៀបរាប់ថា បុរសរូបនេះត្រូវបង់ថ្លៃព្យាបាលជំងឺឆ្លងមួយនេះអស់ជាង ១ លានដុល្លារអាមេរិក ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Foxnews26 ចុះថ្ងៃទី ៣ កញ្ញា ឆ្នាំ២០២០ ។
លោក Michael Flor បុរសម្នាក់នៅទីក្រុងវ៉ាស៊ីនតោនក្រោយពីជាពីជំងឺកូវីដ ១៩ ដំបូងហាក់សប្បាយចិត្ត ក្រោយទទួលបានការព្យាបាលជាសះស្បើយជំងឺឆ្លងមួយនេះ ។ តែរឿងនឹកស្មានមិនដល់នោះ គឺក្រោយពីលោកបានសះស្បើយពីជំងឺ លោកទទួលបានវត្ថុអនុស្សាវរីយ៍គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងថ្លៃនៃការព្យាបាលជំងឺឆ្លងថ្មីមួយនេះជាមួយនឹងទឹកប្រាក់ ១,១ លានដុល្លារអាមេរិក ។
លោក Michael Flor បុរសម្នាក់នៅទីក្រុងវ៉ាស៊ីនតោនក្រោយពីជាពីជំងឺកូវីដ ១៩ ដំបូងហាក់សប្បាយចិត្ត ក្រោយទទួលបានការព្យាបាលជាសះស្បើយជំងឺឆ្លងមួយនេះ ។ តែរឿងនឹកស្មានមិនដល់នោះ គឺក្រោយពីលោកបានសះស្បើយពីជំងឺ លោកទទួលបានវត្ថុអនុស្សាវរីយ៍គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងថ្លៃនៃការព្យាបាលជំងឺឆ្លងថ្មីមួយនេះជាមួយនឹងទឹកប្រាក់ ១,១ លានដុល្លារអាមេរិក ។
«នៅពេលអ្នកឃើញវាជាលាយលក្ខណ៍អក្សរហើយអ្នកឃើញឈ្មោះរបស់អ្នក វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់» ។ លោក Michael Flor បាននិយាយពីអារម្មណ៍ពេលឃើញវិក័យប័ត្រដែលធ្វើឲ្យលោកស្លុតចិត្ត ។ លោកបានបន្តថា ការជាសះស្បើយពីជំងឺរបស់លោក គឺបានកើតឡើងជាមួយនឹងការខិតខំប្រឹងប្រែងដ៏អស្ចារ្យដើម្បីជួយសង្គ្រោះជីវិតរបស់គាត់។ គាត់បានប្រាប់សារព័ត៌នៅអាមេរិកថា គាត់មានជំងឺរលាកសួតបេះដូង និងខ្សោយតំរងនោម ហើយត្រូវដាក់បំពង់ខ្យល់ពីរដង។ នៅពេលមួយគ្រូពេទ្យបានប្រាប់ក្រុមគ្រួសាររបស់គាត់ថាគាត់នឹងមិនអាចយកឈ្នះជំងឺនេះបានទេ ។
លោក Michael Flor ត្រូវបានគេថាលោកមានសំណាងណាស់ ដែលមានវ័យដល់ទៅ ៧០ ឆ្នាំតែលោកបានជាសះស្បើយពេញលេញពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ ។ ហើយលោកក៏ជាមនុស្សមានសំណាងបំផុតមួយផងដែរ ដោយគាត់អាចនឹងត្រូវចំណាយត្រឹមតែ ៣.០០០ ដុល្លារនៃវិក័យប័ត្រវេជ្ជសាស្ត្រដែលមានទំហំទឹកប្រាក់ដ៏ធំធេងនេះ ព្រោះដោយសារតែលោកទទួលបានធានារ៉ាប់រងសុខភាពបន្ថែមនិងមូលនិធិសភាដែលត្រូវបានរៀបចំឡើងដើម្បីជួយមន្ទីរពេទ្យនានាក្នុងការលុបបំបាត់ការចំណាយលើជំងឺរាតត្បាត។
ប៉ុន្តែលោក Flor មិនដឹងថា អ្នកផ្សេងទៀតប្រហែលជាមិនមានសំណាងទេ ហើយគាត់និយាយថា គាត់មិនចង់ឃើញមនុស្សធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់នៃហិរញ្ញវត្ថុ ដោយសារតែពួកគេធ្លាក់ខ្លួនឈឺឡើយ ។
លោកបាននិយាយថា ប្រាកដណាស់ ខណៈដែលពួកយើងកំពុងតស៊ូប្រយុទ្ធជាមួយជំងឺដើម្បីជីវិតរបស់ពួកយើងបានរស់រាន្ត តែនៅពេលដែលយើងបានជាសះស្បើយហើយនោះ រឿងចុងក្រោយដែលពួកយើងត្រូវព្រួយបារម្ភបំផុតនោះ គឺថាតើការចំណាយនេះនឹងត្រូវចំណាយប៉ុន្មានសម្រាប់ការព្យាបាលជាសះស្បើយពីកូវីដ ១៩ ? ប្រាកដណាស់ តម្លៃនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់ជំងឺកូវីដ-១៩ ខុសៗគ្នាពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់ទៀត ហើយវាក៏អាស្រ័យលើការធានារ៉ាប់រងនិងកត្តាផ្សេងទៀត។
យោងតាមការស្ទង់មតិថ្នាក់ជាតិមួយដែលផ្តោតលើការចំណាយនានាពេលមានជំងឺ បានរកឃើញថា ថ្លៃដើមនៃការចំណាយជាមធ្យមសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យសម្រាប់ជំងឺកូវីដ ១៩ គឺប្រហែល ៧៣.០០០ ដុល្លារសម្រាប់អ្នកដែលគ្មានការធានារ៉ាប់រង។ ជាមួយនឹងការធានារ៉ាប់រងនោះធ្លាក់ចុះដល់ប្រហែល ៣៨.០០០ ដុល្លារ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព