Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិ​បាល​សម្រេច​ដោះ​ដូរ​ទីតាំង​តុលាការ​ភ្នំពេញ​និង​សាលាឧទ្ធរណ៍ ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយ​​ចង្វារ

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាល​សម្រេច​ធ្វើការ​ផ្លាស់​ប្តូរ​ទីតាំង សាលាដំបូង​រាជធានី​ភ្នំពេញ​-​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មា​នទី​តាំងនៅ​ទល់មុខ​ពហុ​កីឡដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក និង​សាលាឧទ្ធរណ៍​-​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ដែល​បច្ចុប្បន្ន​នៅ​ក្នុង​បរិវេណ​ក្រសួងយុត្តិធម៌ ទៅ​ទីតាំង​ថ្មី​នៅ​ឯ​សង្កាត់​ព្រែក​លៀប ក្នុង​តំបន់​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន OCIC វិញ​។

ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ បាន​ជូន​ពី​ការ​អនុញ្ញាត​ឲ្យ​មានការ​យល់ព្រម​ក្នុង​ការ​ដោះ​ដូរ​នេះ របស់ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។

លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ចុះហត្ថលេខា​ដោយ លោក​រដ្ឋលេខាធិការ សុក ផេង បាន​បញ្ជាក់​ថា ក្រុមហ៊ុន លី ឈួ​ង សំណង់ & អាហរ័ណ​-​នីហរ័ណ ជា​អ្នក​ទទួល​សិទ្ធិ​សាងសង់ អគារ​តុលាការ​ថ្មី​នេះ ជា​ថ្នូរ​ទទួល​បាន​ទីតាំង​ចាស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ក្រុមហ៊ុន ខាងលើ​នេះ នឹង​ចំណាយ​លើ​ការ​សាងសង់​អគារ​សាលា​យុត្តិធម៌ ហើយនឹង​ទទួល​បាន​ទីតាំង​ចាស់​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​-​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​ផ្ទៃដី​ជាង​១,៧​ពាន់​ម៉ែត្រការ៉េ ស្ថិត​នៅ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។​ចំណែក​ទីតាំង​ចាស់​នៃ​សាលាឧទ្ធរណ៍ ដែល​ស្ថិត​ក្នុង​បរិវេណ​ក្រសួងយុត្តិធម៌ ត្រូវ​ប្រគល់​ឲ្យ​ក្រសួងយុត្តិធម៌​។

លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ថា​ការ​ដោះ​ដូរ​នេះ​នឹង​ផ្តើម​នៅ​ពេល​ណា​ហើយ​ការ​សាងសង់​អគារ​តុលាការ​ថ្មី​នឹង​ត្រូវ​បញ្ចប់​ពេល​នោះ​ឡើយ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9666808