ក្រុមហ៊ុន Xiaomi បានប្រកាសនៅលើគណនី Weibo TV ផ្លូវការរបស់ខ្លួនថា នឹងបង្ហាញទូរទស្សន៍ម៉ាស្ទ័រស៊េរីថ្មីនៅប្រទេសចិន ក្នុងថ្ងៃទី ២ ខែកក្កដា ខាងមុខនេះ ។
ការប្រកាសនេះត្រូវបានបង្ហើបឱ្យដឹងថា ទូរទស្សន៍ស៊េរីថ្មីនេះមានអេក្រង់ប្រភេទ OLED អាចគាំទ្រដល់កម្រិត Refresh Rate 120Hz ជាមួយនឹងបច្ចេកវិទ្យាសម្លេង Dolby Atmos ផងដែរ ក្រុមហ៊ុន Xiaomi កំពុងរក្សានូវការសម្ងាត់ ថាតើយើងនឹងមានអ្វីដែលប្លែកបន្ថែមទៀតសម្រាប់ទូរទស្សន៍ស៊េរីថ្មីនេះ ។
ក្រុមហ៊ុនបានលើកឡើងថា គ្មានការចំណាយណាមួយត្រូវបានគេយកចិត្តទុកដាក់ក្នុងការធ្វើឱ្យផលិតផលមួយដែលអាចប្រកួតប្រជែងម៉ាកយីហោលំដាប់ខ្ពស់ នៅក្នុងអាជីវកម្មទូរទស្សន៍នោះទេ ក្នុងនោះនឹងត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុន Samsung, ក្រុមហ៊ុន LG និងក្រុមហ៊ុន Sony ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រពភ៖ gsmarena