Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌា​ផ្ទុះ​កូ​វី​ដ​កាន់​តែ​​ខ្លាំង ឡើង​ដល់​៤​លាន​ករណី

ឥណ្ឌា​ ៖ ​ប្រទេស​ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​ទី​៣ ហើយ ដែល​មាន​ករណី​ឆ្លង​កូ​វី​ដ​សរុប​ឡើង​ផុត​៤​លាន​ករ​ណី ដោយ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​ជា​រៀងរាល់ថ្ងៃ​ក្នុង​ករណី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ជំងឺ​នេះ​មិន​ទាន់​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នូវ​ការ​ឆ្លង​នៅឡើយ​។

ករណី​ថ្មី​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​សរុប​ដល់ ៤,០២៣,១៧៩​នាក់ ដែល​ជាប់​លំដាប់​ទី​៣ បន្ទាប់​ពី​សហរដ្ឋអាមេរិក​ដែល​មាន​ចំនួន​ជាង ៦.៣​លាន​នាក់ និង​កំពុង​តាម​ពីក្រោយ​ប្រេ​ស៊ី​ល​ចំនួន ៤.១​លាន​នាក់​។

នេះ​គឺ​កាន់តែ​មានការ​ព្រួយបារម្ភ​ បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ខ្លួន​មិន​រំពឹង​ថា វ៉ាក់សាំង​នឹង​មាន​មុន​ពាក់កណ្តាល​ឆ្នាំ​២០២១​ឡើយ​។ អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ចេញ​សេចក្តីសម្រេច​បដិសេធ​លើ​ការ​ចាក់​វ៉ាក់សាំង ដែល​មិន​ត្រូវ​បាន​បង្ហាញ​ថា​មាន​សុវត្ថិ​ភាព​និង​មាន​ប្រសិទ្ធ​ភាព​។

ប្រទេស​ឥណ្ឌា បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ក្នុង​គោលបំណង​ដើម្បី​ស្តារ​សេដ្ឋកិច្ច ប៉ុន្តែ​ប្រឈម​មុខ​នឹង​ចំនួន​ករណី​កើនឡើង​លឿន​បំផុត​នៅ​លើ​ពិភពលោក ដែល​មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ និង​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​គឺ​ជាង ១,០០០​នាក់​។ ចំនួន​អ្នក​បាត់​បង់​ជីវិត​​សរុប​ពេល​នេះ​មាន​ចំនួន ៦៩,៥៦១​នាក់​។

ចំនួន​អ្នក​ផ្ទុក​ជំងឺ​នេះ​កើនឡើង​យ៉ាង​ខ្លាំង​ពី ៣ ទៅ ៤ លាន​នាក់ ក្នុង​រយៈពេល​តែ ១៣​ថ្ងៃ លឿន​ជាង​អា​មេ​រិ​ក ​និង​ប្រេ​ស៊ី​ល​ទៅ​ទៀត​។ ជម្ងឺ​រាតត្បាត​កំពុង​រាលដាល​ពាសពេញ​តំបន់​ជនបទ ដែល​មាន​មូលដ្ឋាន​សុខាភិបាល​មិនល្អ ប៉ុន្តែ​ក៏​កំពុង​តែ​រីក​រាលដាល​ម្តងទៀត​នៅ​ក្នុង​ទីក្រុង​ធំ​ៗ ដូច​ជាទី​ក្រុង​ដេ​លី ​និង​មុម​បៃ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9666772