បាត់ដំបង÷កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឃាតកម្មដោយចេតនាទៅលើជនរងគ្រោះដោយប្រើកាំបិទប័ងតោកាត់ក.ដៃនិងជះទឹកអាស៊ីតបណ្តាលឲ្យរងរបួសធ្ងន់រួចរត់គេចខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ទើបនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង ១៤:៣០នាទី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្ដម ព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាឲ្យ លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំង សហការជាមួយ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ១០៤/២០២០ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ គប់ ផា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅត្រង់ចំណុចភូមិចំលងរមាំងលេី ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។
គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ ត្រង់ចំនុចភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណី ប៉ុនប៉ងមនុស្សឃាត បង្កឡើងដោយជនសង្ស័យឈ្មោះគុប ផា បានធ្វើសកម្មភាព យកកាំបិតតាំងតោ កាប់ប្រហារលើស្រ្តីជនរងគ្រោះឈ្មោះ សាន ចិន្តា ជាច្រើនកាំបិត បណ្តាលអោយដាច់កដៃ និងជះទឹកអាសុីតពីលើបន្ថែមទៀត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំង នាយកដ្ឋានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្ត ៕ដោយ៖សួង សាម