ថៃ៖ បុរសអាយុ ៤៣ ឆ្នាំម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីឆក់ខ្សែភ្លើង ខណៈពេលកំពុងជួសជុលម៉ាស៊ីនត្រជាក់ក្នុងផ្ទះមួយ នៅស្រុក Mueang Chonburi កាលពីម្សិលមិញ។
ក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះនៅម៉ោងប្រហែល ១០ ព្រឹកនៅសង្កាត់ Ang Sila។
ពេលទៅដល់កន្លែងកើតហេតុ ក្រុមសង្គ្រោះបន្ទាន់ និងកាសែត The Pattaya News បានប្រទះឃើញលោក Tanasan Wuttikunak អាយុ ៤៣ ឆ្នាំសន្លប់ស្តូកស្តឹង ហើយក្រោយមកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។
ជាងជួលជុលម៉ាស៊ីនត្រជាក់លោក Wanlop Saetan អាយុ ៣១ ឆ្នាំបានប្រាប់ប៉ូលិសថាគេនិងជនរងគ្រោះកំពុងជួសជុលម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះរបស់អតិថិជន ហើយជនរងគ្រោះកំពុងឈរនៅលើកាំជណ្តើរមួយដើម្បីសាកល្បងចរន្តអគ្គិសនីនៅក្នុងម៉ាស៊ីនត្រជាក់ ក្រោយមកជនរងគ្រោះស្រាប់តែឆក់ខ្សែភ្លើង ហើយក៏ធ្លាក់ពីកាំជណ្តើរដែលកំពុងឈរ។
ប៉ូលិសស្រុក Mueang Chonburi កំពុងបន្តការស៊ើបអង្កេតដើម្បីរកមូលហេតុពិតប្រាកដនៃការឆ្លងចរន្តអគ្គិសនី៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news