Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កើតជា​ប្រេត​ព្រោះតែ​កម្ម​របស់​ខ្លួន

យោង​តាម​ជំនឿ​ដែល​ដំណាល​ត​ៗ​មក​ថា ហេតុ​ដែល​នាំ​ឱ្យ​កើតជា​ប្រេត​ទាំងនោះ គឺ​អាស្រ័យ​មក​ពី​អំពើ​បាបកម្ម ដែល​ខ្លួន​បាន​សាង​ពី​ជាតិ​មុន​មក ហើយ​ប្រេត​ខ្លះ​ក៏​មាន​រូប​សញ្ញា​ផ្ទាល់​របស់​ខ្លួន​ដែរ ។

បើ​តាម​គម្ពី​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ថា មនុស្ស​ដែល​ស្លាប់​ទៅ​តែង​ទៅ​កើត​ទី​ផ្សេង​ៗ​តាម​កម្ម​របស់​ខ្លួន​ដែល​បាន​សាង​ក្នុង​ពេល​ដែល​នៅ​ក្នុង​អត្តភាព​ជា​មនុស្ស ។ មនុស្ស​ចិត្ដអាក្រក់​ដែល​បាន​ធ្វើបាប​កម្ម​ផ្សេង​ៗ​ទាំងនោះ លុះ​ស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​៤​ប្រភេ​ទ​នេះឯង​គឺ ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ខ្ទុះ​ឈាម​១ ប្រេត​ស្រេកឃ្លាន​អាហារ​ជា​និច្ច​១ ប្រេ​ត​​ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​និច្ច​១ និង​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅ​ឱ្យ​១ ។

ប្រេត​ទាំងនេះ​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​ប្រាប់​ថា​ជា​សត្វ​ដែល​ត្រូវ​សេចក្តី​ទុក្ខវេទនា​គ្រប​សង្កត់​ខ្លាំង​ណាស់ ស៊ី​វត្ថុ​មិន​ស្អាត និង​រង់​ចាំតែ​ការ​ឧទ្ទិសផលបុណ្យ​អំពី​ញាតិ​មិត្ត​ទៅ​ឱ្យ ពេល​នេះ​ជា​ឱកាស​បុណ្យ​កុសល​ហើយ សូម​សប្បុរស​ទាំងឡាយ​ជួយ​សង្គ្រោះ​ប្រេត​ទាំងនោះ​ផង ។ 

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9666563