ថ្វីដ្បិតតែបេក្ខនារីទាំង២៨រូប ដែលកំពុងប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Miss Grand Cambodia ឆ្នាំ២០២០ សុទ្ធតែស្អាត ឆ្លាត និងក្លាហានប្រហាក់ប្រហែលគ្នា ប៉ុន្តែគេនៅតែមើលឃើញថា បេក្ខនារីដែលតំណាងឱ្យខេត្តកំពង់ធំ គឺបេក្ខនារី សេង រដ្ឋា កំពុងតែទទួលបានការគាំទ្រភាគច្រើនជាងគេ ទាំងរូបរាង កម្ពស់ សម្រស់ និងដំណើរនៅលើឆាក។ អ្នកទស្សនាការ Live និងអ្នកតាមដានការប្រកួតមួយនេះ មានការ Comment យ៉ាងច្រើនថា នាងស័ក្តសមក្នុងការកាន់ពាន បើទោះជាការប្រកួតទាំងមូលនៅមិនទាន់ដឹងនៅឡើយ។
ក្នុងចំណោមអ្នកទស្សនាការផ្សាយផ្ទាល់ពីការប្រកួតទាំងមូល សុទ្ធតែបានគាំទ្រឱ្យបេក្ខនារីមកពីខេត្តកំពង់ធំ ក្លាយជាម្ចាស់ពាន ខណៈដែលនាងក៏លេចធ្លោរព្រមគ្នាទាំងរូបសម្រស់ពេលគ្រងឈុតប្រពៃណី និងឈុតហែលទឹក ហើយបើនិយាយពីភាពជឿជាក់ក៏មើលទៅលះលះមិនណយនោះដែរ។
អ្នកតាមដានការប្រកួតច្រើនណាស់ កំពុងតែចាប់អារម្មណ៍នឹងរូបសម្រស់របស់នាង ជាពិសេសគ្រប់ពេលដែលនាងញញឹម និងបង្ហាញនូវភាពក្លាហាននៅលើវេទិកា។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺនាងមានរាងខ្ពស់ស្រឡះជាងគេ ដែលមើលទៅត្រដែតធ្លោរតែម្ដង គ្រប់ពេលបង្ហាញខ្លួន។
យ៉ាងណាមិញ លោក អ៊ិន សុភិន អ្នករៀបចំការប្រកួតបានថ្លែងប្រាប់ថា អ្នកអាចគ្រងមកុដនៅក្នុងការប្រកួតនោះបាន គឺមិនមែនស្អាតតែម្យ៉ាងនោះទេ ពោលគឺត្រូវមានចរឹតល្អ រួសរាយរាក់ទាក់មកបំពេញតួនាទីបានម៉ត់ចត់ និងជាពិសេសគឺត្រូវតែមានភាពក្លាហាន និងភាពជឿជាក់នៅគ្រប់ស្ថានការណ៍ផងដែរ។
លោកថា លទ្ធផលនៅមិនទាន់ដឹងថា បេក្ខនារីណាគ្រងមកុដនោះទេ ប៉ុន្តែក្នុងចំណោមបេក្ខនារីដែលបានបញ្ចប់ការប្រកួតទាំងឈុតប្រពៃណី និងឈុតហែលទឹក គឺបេក្ខនារីមកពីខេត្តតំណាងឱ្យខេត្តកំពង់ធំគឺ ពិតជាលេចធ្លោ ទាំងរូបសម្រស់ និងភាពស្វាហាប់។
ចង់ដឹងថា តើបេក្ខនារីតំណាងមកពីខេត្តកំពង់ធំ ស្រស់ស្អាតប៉ុណ្ណានោះ សូមអញ្ជើញទស្សនាខាងក្រោមនេះ ៖
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព